ព័ត៌មានជាតិ
កងទ័ពកម្ពុជា-តួកគី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី
កងទ័ពកម្ពុជា និងតួកគី បានឯកភាពគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ពិសេសការហ្វឹកហ្វឺនសមត្ថភាពកងទ័ព។ ការឯកភាពនេះ បានលើកឡើងដោយមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងឱកាសចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកកូរ៉េ ឆ្នាំ២០២៤ (KADEX) នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bilal DURDALI អនុរដ្ឋមន្រ្តីការពារជាតិតួកគី នៅទីក្រុងដេជុន ប្រទេសកូរ៉េខាងត្បូង។
ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងអនុមន្ត្រីការពារជាតិតួកគី បានពិភាក្សាគ្នាអំពីការពិនិត្យមើលលទ្ធភាពលើការពង្រឹងសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងតួកគី សំដៅធ្វើឱ្យកាន់តែរឹងមាំនូវទំនាក់ទំនងវិស័យការពារជាតិប្រទេសទាំងពីរ។

ភាគីទាំងពីរ បានចាត់ទុកថា ជំនួបនេះគឺជាការបោះជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ជាពិសេសទៅលើការងារពង្រឹងសមត្ថភាពទ័ព តាមរយៈការហ្វឹកហ្វឺនបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបច្ចេកវិទ្យាការពារជាតិ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ