ព័ត៌មានជាតិ
ជនជាតិភាគតិចនៅភូមិពូតាំងខេត្តមណ្ឌលគិរី មានប្រពៃណីចិញ្ចឹមជ្រូកកណ្តុរតាមគ្រួសារ ខណៈតម្លៃកើនឡើងខ្ពស់
ជ្រូកកណ្តុរត្រូវបានពលរដ្ឋជនជាតិភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីចិញ្ចឹមជាលក្ខណៈគ្រួសារ។ ក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ការចិញ្ចឹមជ្រូកកណ្ដុរស្ទើរតែមានគ្រប់ខ្នងផ្ទះ ខណៈសហគមន៍បានអះអាងតម្លៃជ្រូកកណ្តុរកាន់តែមានហាងឆេងខ្ពស់ ដោយសារកំណើនអ្នកទេសចរមកលេងខេត្តមណ្ឌលគិរី។

លោក មុន្នី ប៊ុនសែន អនុប្រធានគណៈកម្មការសហគមន៍ជនជាតិភាគតិចពូនងនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានប្រាប់ថា ជ្រូកកណ្តុរត្រូវបានពលរដ្ឋជនជាតិដើមភាគតិចចិញ្ចឹមជាលក្ខណៈគ្រួសារតាមតិចតាមច្រើន ស្ទើរតែគ្រប់ខ្នងផ្ទះ។
ជ្រូកកណ្តុរដែលចិញ្ចឹមតាមបែបធម្មជាតិទទួលការពេញនិយមជាមួយរសជាតិឆ្ងាញ់ ស្របពេលតម្រូវការកើនឡើងធ្វើឲ្យតម្លៃក៏លក់បានថ្លៃជាងមុន។
លោក មុន្នី ប៊ុនសែន បានលើកឡើងភាពខុសគ្នាជ្រូកកណ្តុរគឺរូបរាងតូច មានរោមច្រើន ខ្លាញ់តិច។ តម្លៃអាចលក់បានមួយគីឡូ ១២ ០០០ រៀល ខណៈជ្រូកក្នុងស្រុកមួយចំនួនអាចលក់បានត្រឹម ៨ ០០០ រៀល ទៅ ៩ ០០០ រៀលក្នុងមួយគីឡូក្រាម៕

-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល