Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជិត៤ម៉ឺននាក់

បានផុស

នៅ

រយ:ពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តតាកែវមានភ្ញៀវទេសចរចូលមក​សម្រាកកម្សាន្ត និងស្នាក់នៅជិត ៤ម៉ឺននាក់ នៅតាមរមណីយដ្ឋានទាំង១៣កន្លែងទូទាំងខេត្ត។ នេះបើយោងតាមរបាយការណ៍របស់លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានផ្ដល់ឱ្យនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍បានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យ​កត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការដំឡើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានរមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ និងកែឆ្នៃ សរុបចំនួន ១៣កន្លែង បានទទួលភ្ញៀវទេសចរ ជាតិ ៣៧,០១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៥១នាក់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះរួមមាន៖
១/ រមណីយដ្ឋាន ទន្លេបាទី មានភ្ញៀវទេសចរ ជាតិ ៣,៥៤៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣៤នាក់។
២/ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ មានភ្ញៀវទេសចរ ជាតិ ៥,៦៦៥នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៨នាក់។
៣/ រមណីយដ្ឋានភ្នំជីសូរ្យ មានភ្ញៀវទេសចរ ជាតិ ៤,៤៨៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣១នាក់។
៤/ រមណីយដ្ឋានភ្នំដា មានភ្ញៀវទេសចរ ជាតិ ៨១៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០ នាក់ ។
៥/ រមណីយដ្ឋានភ្នំបាយ៉ង់កោរ មានភ្ញៀវទេសចរ ជាតិ ១,០៦១នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៩នាក់។
៦/ រមណីយដ្ឋាន ជ្រោះផ្អោក មានភ្ញៀវទេសចរ ជាតិ ៨,៤៩៧នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៧/ រមណីយដ្ឋាន ភ្នំជីតាពេជ្រ មានភ្ញៀវទេសចរ ជាតិ ៨៣៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៨/ រមណីយដ្ឋានភ្នំខ្លែង មានភ្ញៀវទេសចរ ជាតិ ១,០៦៣នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៩/ មណ្ឌលក្រាំងតាចាន់ មានភ្ញៀវទេសចរ ជាតិ ៣៣៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១០/ រមណីយដ្ឋាន កំពូលពេជ្រ មានភ្ញៀវទេសចរ ជាតិ ២,៦៥៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១១/ រមណីយដ្ឋានត្រីមាស មានភ្ញៀវទេសចរ ជាតិ ១,០៣០នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥នាក់។
១២/ វត្តពុទ្ធគិរីកម្ពុជា មានភ្ញៀវទេសចរ ជាតិ ៣,៣៩៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៨៧នាក់។
១៣/ មណ្ឌលកំសាន្តដូនកែវ មានភ្ញៀវទេសចរ ជាតិ ៣,៦២៨នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥៧នាក់៕

​អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម