ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត ប្រមូលបញ្ជីរាយនាមមុខម្ហូបសេវាកម្មទេសចរណ៍ដើម្បីរក្សាតម្លៃសមរម្យ
រដ្ឋបាលខេត្តកំពត បានប្រកាសជាផ្លូវការនូវការប្រមូលបញ្ជីរាយនាមគ្រប់សេវាកម្មម្ហូបអាហារនិងទេសចរណ៍ដែលមាននៅទូទាំងខេត្ត។ ទិន្នន័យនេះនឹងត្រូវតម្កល់ទុកនៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្តក្នុងគោលបំណងត្រួតពិនិត្យ ជាពិសេសដើម្បីដោះស្រាយភាពមិនប្រក្រតីនៃតម្លៃស្នាក់នៅ និងម្ហូបអាហារឡើងថ្លៃក្នុងពិធីបុណ្យនានា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងទប់ស្កាត់ប្រតិកម្មជាសាធារណៈទៅនឹងតម្លៃម្ហូបអាហារឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត លើកទឹកចិត្តដល់ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅខេត្តរបស់ខ្លួនរាយការណ៍ចូលមកកាន់ផេក ក្នុងករណីម្ហូបអាហារ និងកន្លែងស្នាក់នៅឡើងថ្លៃមិនសមហេតុផល។
រដ្ឋបាលខេត្តបញ្ជាក់ថា៖«ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនឹងធ្វើការត្រួតពិនិត្យជូនភ្លាមៗ»។
បន្ថែមពីលើនេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់អាជីវករលក់ម្ហូបអាហារ និងអ្នកផ្តល់កន្លែងស្នាក់នៅទាំងអស់រក្សាតម្លៃដើមរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា និងលើកកម្ពស់ឧស្សាហកម្មវិស័យទេសចរណ៍កម្ពុជា។

គួររំឭកថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ធ្វើដំណើរកម្សាន្ត និងទៅលេងកន្លែងទេសចរណ៍នានា គេសង្កេតឃើញតម្លៃម្ហូបមានការឡើងថ្លៃគួរឱ្យកត់សម្គាល់។ តួយ៉ាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវដែលទៅលេងខេត្តកែប បានសម្តែងការមិនពេញចិត្តចំពោះបាយឆាមួយចានតម្លៃ ៦០,០០០រៀល ដោយចាត់ទុកថាតម្លៃនេះលើសពីតម្លៃធម្មតា៕

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល