Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ និងអរគុណ រាជរដ្ឋាភិបាល ចំពោះការផ្តល់រថយន្តក្រុង​ដោយមិនគិតថ្លៃ នាឱកាសភ្ជុំបិណ្ឌ

បានផុស

នៅ

ប្រជាពលរដ្ឋ​ប្រើប្រាស់​រថយន្តក្រុង​ឥតគិតថ្លៃ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ផ្ដល់​រថយន្តក្រុង​ជិះ​ទៅ​-​មក ដោយ​ឥតគិតថ្លៃ ជួយ​កាត់បន្ថយ​ការ​ចំណាយ​យ៉ាង​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ដែល​ចាក​ចេញពី​បណ្ដា​ខេត្ត ទើប​មកដល់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ៤ តុលា​នេះ បាន​លើក​ឡើង​ថា ពួកគាត់​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​ណាស់ ដោយសារ​បាន​ជិះ​រថយន្ត​ក្រុង​ដ៏​ល្អ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ជាពិសេស​ផ្តល់​ជូន​ដោយ​មិន​គិត​ថ្លៃ​អ្វី​ទាំងអស់ ដោយ​គ្មាន​លក្ខខណ្ឌ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ហើយ​ពិសេស​ឆ្នាំនេះ​ថែម​ទាំង​មានការ​ផ្ដល់​ជូន​ទឹកបរិសុទ្ធ​ពិសា​ដោយ​មិន​គិត​ថ្លៃ​ទៀត​ផង។

ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​រថយន្តក្រុង​សាធារណៈ​សាលា​រាជធានី​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ផ្ដល់​រថយន្តក្រុង​ឱ្យ​ពួកគាត់​ជិះ​ទៅមក​ដោយ​មិន​បង់ប្រាក់​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នា​ឆ្នាំ ២០២៤ នេះ។

ប្រជាពលរដ្ឋ បានលើកឡើង​ចំៗ ថា ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន ពិត​ជា​មាន​ផាសុកភាព សុខ​សុវត្ថិភាព និង​ទទួល​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​អ្នក​បើកប​រថយន្ត​ផង​ដែរ។

ប្រជាពលរដ្ឋ សង្កត់ធ្ងន់ថា ការ​ជិះ​រថយន្តក្រុង​ដោយ​មិន​បង់ប្រាក់​បានធ្វើឱ្យ​ពួកគាត់​កាត់បន្ថយ​ការ​ចំណាយ​លើ​សោហ៊ុយ​ធ្វើដំណើរ និង​សល់​ថវិកា​សម្រាប់​ធ្វើបុណ្យ​ទាន​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ប្រជាពលរដ្ឋ ស្នើ​ដល់​រាជរដ្ឋាភិបាល សូម​បន្ត​ផ្ដល់​រថយន្តក្រុង​ឱ្យ​ពួកគាត់​ជិះ​ដោយ​មិន​បង់ប្រាក់​សម្រាប់​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំៗ​ ដូចជា ​បុណ្យចូលឆ្នាំ​ខ្មែរ ជាដើម បន្ត​ជា​រៀង​រហូត៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម