ព័ត៌មានជាតិ
ព្រះមហាក្សត្រ៖ បារាំងបានរួមចំណែកដ៏សំខាន់ចំពោះការលើកតម្កើងវិស័យវប្បធម៌កម្ពុជា
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលថា ប្រជាជាតិបារាំងបានរួមចំណែកយ៉ាងសំខាន់ចំពោះការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ជាពិសេសទំនាក់ទំនងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យបានថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ចំពោះកិច្ចសហប្រតិបតិ្តការនៃការអនុវត្តគម្រោងលើកស្ទួយការបង្រៀនភាសាបារាំង ការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ក្នុងបំណងជួយជំរុញឱ្យកម្ពុជាមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រនៃកម្ពុជា បានលើកឡើងនៅក្នុងព្រះរាជសវនាការទ្វេភាគីជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាទីក្រុងប៉ារីស។ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានរៀបចំព្រះរាជពិធីទទួលនូវព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការថ្វាយព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា នៅវិមានប្រធានាធិបតីបារាំងអេលីហ្សេ។
ព្រះរាជសវនាការទ្វេភាគីនេះ ព្រះមហាក្សត្រនៃកម្ពុជា និងលោកប្រធានាធិបតីបារាំង បានផ្ដោតការពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងបារាំង ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។
លោកប្រធានាធិបតី ម៉ាក្រុង បានថ្វាយព្រះពរស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់ថ្វាយចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដែលស្តេចនឹងយាងចូលរួមជាមហាកិត្តិយសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» នាពេលនេះ នៅប្រទេសបារាំង។
តបតាមការសូមយាងរបស់លោក អេម៉ានុយអែល ម៉ាក្រុង, ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សហមុនីព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ជាមួយនឹងលោកប្រធានាធិបតី ម៉ាក្រុង និងលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្រោមមូលបទ«ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ហើយកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ សម្រាប់គោលបំណងមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ