ព័ត៌មានជាតិ
រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងថា ការទប់តម្លៃអគ្គីសនីមិនឱ្យឡើងថ្លៃ ហើយបញ្ចុះតម្លៃអគ្គីសនី ជាគោលនយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងជួយសម្រួលវិស័យផ្សេងៗទៀត។ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងដូច្នេះ ក្នុងពេលធ្វើបាឋកថាស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

លោក កែវ រតនៈ សង្កត់ធ្ងន់ដូច្នេះ៖«ការខិតខំ មិនធ្វើឱ្យថ្លៃអគ្គីសនីឡើងនេះ គឺជាគោលនយោបាយសំខាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាការកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋផង ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្មផងដែរ»។
តាមលោករដ្ឋមន្ត្រីរ៉ែ និងថាមពល ការទប់ស្កាត់មិនឱ្យតម្លៃអគ្គីសនីឡើងថ្លៃនេះ ធ្វើឡើងបានក្រោមរូបភាពចំនួន២គឺ ទី១ មិនដំឡើងថ្លៃអគ្គីសនី ពោលគឺចាប់ពីសម្ដេច ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា តម្លៃអគ្គីសនីនៅកម្ពុជា គ្មានការឡើងថ្លៃឡើយ។

ជុំវិញករណីតម្លៃអគ្គីសនីនេះ លោក កែវ រតនៈ លើកឡើងថា ក្រោយពីវិបត្តិកូវីដ១៩ រាតត្បាតជាសកល និងបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន តម្លៃថាមពលនៅទូទាំងពិភពលោកបានកើនឡើង មិនថាតែសហរដ្ឋអាមេរិក ថៃ វៀតណាម និងសិង្ហបុរី បានឡើងថ្លៃជាបន្តបន្ទាប់ នៅក្នុងកម្រិតតម្លៃតិច និងច្រើន ហើយគ្មានប្រទេសណាមួយចុះថ្លៃថាមពលឡើយ។ ស្របពេលដែលប្រទេសនានា បានដំឡើងថ្លៃថាមពល ក្រោយរងនូវវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែន កម្ពុជា បានព្យាយាមទប់មិនឱ្យតម្លៃអគ្គីសនីកើនឡើង ដោយបានបញ្ចេញថវិការបស់រដ្ឋាភិបាល តាមរយៈអគ្គីសនីកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានបង្ហើយឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ការអនុគ្រោះបន្ថែមទៀតដល់រោងម៉ាស៊ីនកិនស្រូវ អ្នកសម្ងួតស្រូវ ដើម្បីកាត់បន្ថយការចំណាយក្នុងការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ និងរុយផលិតកម្មស្រូវឱ្យកាន់តែទូលាយ ដើម្បីនាំចេញអង្ករខ្មែរទៅកាន់ពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ