ព័ត៌មានជាតិ
អាជ្ញាធររាជធានីស្នើឱ្យប៉ូលិសដកដៃចេញពី ការផាកពិន័យ មកជួយសម្រួលស្ទះចរាចរណ៍និងស្នើមិនឱ្យយកប្រាក់លើការផ្ញើកង់ម៉ូតូនៅតាមមណ្ឌលប្រឡងបាក់ឌុប
លោកកើត ឆែ អភិបាលរាជធានីភ្នំពេញស្តីទី បានស្នើឱ្យនគរបាលចរាចរណ៍ផ្លូវគោកដកដៃចេញពី វិធានការត្រួតពិនិត្យ ការផាកពិន័យ មកជាការជួយសម្រួលនិងដោះស្រាយចរាចរណ៍ កកស្ទះតាមដងផ្លូវដើម្បី ឱ្យបេក្ខជនបានទៅប្រឡងឱ្យទាន់ពេលវេលា និងស្នើមិនឱ្យបង់ប្រាក់ ចំពោះការផ្ញើកង់ម៉ូតូនៅតាមមណ្ឌលប្រឡងទាំងអស់នៅភ្នំពេញ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានចេញប្រាក់ជំនួសហើយ។

ការស្នើរបស់លោកកើត ឆែ បែបនេះបានធ្វើឡើង ខណៈលោកបានអញ្ជើញអធិបតីភាពតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពង្រឹងវិធានការការពារ និង រក្សាសន្តិសុខ សណ្តាប់ ធ្នាប់ក្នុងដំណើរ ការប្រឡងមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប »នារសៀល ថ្ងៃទី ០៤ខែ តុលា ឆ្នាំ ២០២៤នេះនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោកឃាង សេង អនុប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ និងអភិបាលនិងអភិបាលរងខណ្ឌទាំងអស់ព្រមទាំងមន្ត្រី រួមជាមួយសមត្ថកិច្ចក្រោមឱវាទរដ្ឋបាល រាជធានីភ្នំពេញមួយចំនួនទៀត។

លោកកើត ឆែ បានលើកឡើងថា ការប្រឡងបាក់ឌុបនេះ គឺជា ពានរង្វាន់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ដែល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រក្សាពានរង្វាន់ដែលប្រជាពលរដ្ឋសាទរក្នុងការ កែទម្រង់ វិស័យ អប់រំ នេះឱ្យបាន។

លោកកើត ឆែ អះអាងថា សម្ដេចធិបតីហ៊ុន ម៉ាណែត យកចិត្តទុកដាក់ពង្រឹងការអប់រំតាំងពីបឋមសិក្សាឱ្យខ្លាំងជាគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានាដើម្បីដឹងសុខទុក្ខនិងពីតម្រូវការរបស់ប្រជាពលរដ្ឋបើប្រទេសយើងមានមនុស្សពូកែច្រើន ធ្វើឱ្យប្រទេសយើងមានការរីកចម្រើនយើងហ្នឹងដើរដល់គោលដៅ។

លោក កើត ឆែ បានបន្តទៀតថា មន្ត្រីពាក់ព័ន្ធត្រូវ មានមុខនៅតាមមណ្ឌលប្រលងនៅថ្ងៃទី៨តុលានេះសូមឱ្យនគរបាល ចរាចរណ៍ផ្លូវគោកដកដៃចេញពីវិធានការត្រួតពិនិត្យ ការផាកពិន័យ ទៅជាការជួយសម្រួលនិងដោះស្រាយ ចរាចរណ៌ដោយប្រើប្រាស់ កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដើម្បីជួយសម្របសម្រួលនៅពេល កកស្ទះតាមដងផ្លូវដើម្បី ឱ្យបេក្ខជនទៅប្រឡងឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ទៀតថា ដោយឡែករថយន្តក្រុង នៅរក្សាខ្សែរត់ និងពេលវេលាដដែល។ ចំពោះការផ្ញើកង់ម៉ូតូនៅតាមមណ្ឌលប្រឡង មិនឱ្យបង់ប្រាក់ទេ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានចេញប្រាក់ជំនួសហើយ។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំយុវជននិង កីឡា រាជធានី ភ្នំពេញបានឱ្យដឹងថា នៅរាជធានី ភ្នំពេញមានមណ្ឌលសំណេរចំនួន៣២មណ្ឌល ស្មើនឹង១០៣៧បន្ទប់ មានបេក្ខជនមានចំនួន ២៥៧៣៩នាក់ និង មណ្ឌលកំណែចំនួន១០មណ្ឌល។
លោកប្រធានមន្ទីរបន្តថា ក្នុងចំណោមបេក្ខជន ប្រឡងឆ្នាំនេះ បេក្ខជនស្វៃរិន មានចំនួន ៥៨៣៧នាក់ ជនពិកា គរ ថ្លង់ ១៣នាក់ ។ សម្រាប់ រាជ ធានីភ្នំពេញបានជ្រើសយកវិទ្យាល័យព្រះស៊ីសុវត្ថិ រក្សាសុវត្ថិភាព វិញ្ញាសានិងធ្វើ កំណែវិញ្ញាសា។
សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ទូទាំងប្រទេសត្រូវបានកំណត់ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌលមាន១៦១ បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១៥៧មណ្ឌលមាន៤០២០ បន្ទប់សរុបចំនួន២៣០ មណ្ឌល ត្រូវជា៥៦៣៦បន្ទប់។
ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយមានចំនួន ៥៨៧នាក់ បម្រុង៦៤នាក់ អ្នកស្ម័គ្រចិត្ត១០០នាក់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក