ព័ត៌មានជាតិ
ឆ្នាំនេះខេត្តក្រចេះមានបេក្ខជនប្រឡងបាក់ឌុបជាង ២៤០០នាក់ ធៀបឆ្នាំមុនមានការកើនឡើង
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ កាន់តែខិតជិតមកដល់ហើយ ពោលគឺនៅសល់តែរយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ សម័យប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានដឹងថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ សរុបមានចំនួន ២៤០៥នាក់ ស្រី ១៣៤៣នាក់ ក្នុងនោះ បេក្ខជនស្វ័យរិន ៣៥៨នាក់ ស្រី ១៦៨នាក់។ មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមាន មាន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ៣ ស្មើនឹង ៩៧បន្ទប់។ រីឯគណៈមេប្រយោគសរុបមានចំនួន ៣២៤នាក់ ស្រី ១២៥នាក់។
លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបន្តឲ្យដឹងថា បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ ឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ២០២៣ មានបេក្ខជនសរុប ២៣៤៤នាក់ មានការកើនឡើង៦១នាក់។

គួររំលឹកដែរថា ក្រសួងអប់រំ បានណែនាំដល់បេក្ខជនប្រឡង នៅពេលដល់ថ្ងៃប្រឡងមិនត្រូវទៅដល់មណ្ឌលប្រឡងក្រោយជួងទី២ ក៏មិនត្រូវពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលមណ្ឌលប្រឡងដូចគ្នា។ មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលមណ្ឌលប្រឡងទេ ក៏មិនអនុញ្ញាតឱ្យយកអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សម្ពៀត កញ្ចប់ផ្សេងៗ រួមទាំងទឹកលុបពណ៌សដែរ។

បេក្ខជនមិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈ្ងោកមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងដោយគ្មានការអនុញ្ញាពីអនុរក្សនោះទេ។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬទាញយកសន្លឹកកិច្ចការអ្នកដទៃមកដាក់ពីមុខ ឬដាក់ក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។ បេក្ខជនមិនត្រូវប្តូរសន្លឹកកិច្ចការ ក្រដាសព្រាង ផ្ទៀងផ្ទាត់ ឬចម្លងគ្នាទេ ហើយក៏មិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខខ្លួនពេក ដែលអាចឱ្យអ្នកដទៃមើលបាន ឬឆក់យកទៅបាន។ បេក្ខជនមិនត្រូវធ្វើសញ្ញាសម្គាល់អ្វីមួយលើសន្លឹកកិច្ចដែលឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្រប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្តាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម។

លើសពីនេះ ក្រសួងបញ្ជាក់ទៀតថា មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងអ្នកដទៃទេ។ បេក្ខជនមិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្តារ ធ្វើឱ្យបាក់បែកតុ កៅអី ក្តារខៀនជាដើម។ មិនអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបន្ថែមលើសន្លឹកកិច្ចការខ្លួនដាច់ខាត។ មិនត្រូវប្រើពាក្យសម្តីនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬធ្វើឱ្យប៉ះពាល់កិត្តិយសមេប្រយោគដូចគ្នា៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់