ព័ត៌មានជាតិ
អភិបាលខេត្តកែប ប្រកាសទទួលយកការរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែលម្អ និងដោះស្រាយបញ្ហាតម្លៃម្ហូបអាហារ
នៅក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៧៩,៥៣៨ នាក់ បានទៅលេងកម្សាន្តនៅខេត្តកែប គឺបានកើនឡើង ២៦,១១% (១៦,៤៧២ នាក់) បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងចំនួនភ្ញៀវទេសចរនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានប្រកាសទទួលយកការរិះគន់ក្នុងន័យស្ថាបនាទាំងអស់ ដើម្បីយកទៅកែលម្អ និងដោះស្រាយបញ្ហាខ្វះខាត ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាតម្លៃម្ហូបអាហារ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្ត បានសរសេរថា៖«រដ្ឋបាលខេត្ត សូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំ ឲ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត»។

ការប្រកាសរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានរិះគន់យ៉ាងខ្លាំងពីបញ្ហាសេវាកម្មនានា ជាពិសេស បញ្ហាតម្លៃម្ហូបអាហារនៅក្នុងខេត្តកែប។ ពួកគេ បានមិនពេញចិត្តសោះឡើយចំពោះអាជីវករមួយចំនួននៅទីនោះ ដែលបានលក់ក្នុងតម្លៃថ្លៃ និងមិនស្មោះត្រង់ដល់ពួកគេដែលនាំក្រុមគ្រួសារ និងនាំមិត្តភក្តិបងប្អូនទៅលេងកម្សាន្តនៅខេត្តកែប។ ប៉ុន្តែ អភិបាលខេត្តកែប បានអះអាងថា រដ្ឋបាលខេត្ត បានរៀបចំបានយ៉ាងល្អហើយ ប៉ុន្តែ ក៏នៅមានការរិះគន់កើតមានឡើងដដែល។

លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា៖ «ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ យេីងក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប»។ អាស្រ័យដូច្នេះហើយ រដ្ឋបាលខេត្តកែប បានជម្រាបជូននថា ក្នុងករណីដែលប្រជាពលរដ្ឋជួបប្រទះនូវភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទដូចខាងក្រោម ៖
– 012 821 411
– 088 432 0034
– 099 549 789 ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ