ព័ត៌មានជាតិ
ក្រសួងការងារអបអរសាទរទិវាគ្រូបង្រៀន និងអរគុណគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលបានចូលរួមកសាងធនធានមនុស្ស
នៅក្នុងឱកាសនៃការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤ នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទិវាគ្រូបង្រៀនត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស។ លើសពីនេះ ទិវាគ្រូបង្រៀន ក៏សំដៅទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនៅទូទាំងប្រទេសផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241005_094336_385-1024x1024.jpg)
លោក កត្តា អ៊ន បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន លោក ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសដែលបាន និងកំពុងចូលរួមក្នុងបេសកកម្មនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវប្រៀបដូចជាមាតា បិតាទី២ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន សិស្សានុសិស្សទាំងអស់ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាងនាពេលអនាគត។ ជាពិសេស បន្តអប់រំយុវជនដែលកំពុងសិក្សាជំនាញឱ្យយល់នូវអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យុវជនសិក្សាជំនាញត្រូវ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។
សម្រាប់លោករដ្ឋលេខាធិការ នៅក្នុងឱកាសអបអរសាទរទិវាគ្របង្រៀននៅពេលនេះ លោកបានអំពាវនាវ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងអស់បន្តយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសនៅទូទាំងប្រទេស លើជំនាញទន់ផងដែរ ដែលជាជំនាញផ្តោតសំខាន់លើការអប់រំអាកប្បកិរិយា សីលធម៌ វិន័យ ធ្វើយ៉ាងណាឱ្យយុវជនក្លាយជាទំពាំងល្អនៅក្នុងសង្គម ជាមួយនិងជំនាញច្បាស់លាស់ នៅពេលពួកគេបញ្ចប់ការសិក្សា។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241005_142227_399-1024x683.jpg)
លោករដ្ឋលេខាធិការដដែលរូបនេះ បានបន្ថែមថា គ្រូបង្រៀន គឺជាភ្នាក់ងារដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញ បេសកកម្មក្នុងនាមជាអ្នកបណ្តុះបណ្តាល ត្រូវបន្តប្រឹងប្រែងផ្តល់ចំណេះដឹងដល់សិស្ស បន្តការស្រាវជ្រាវអភិវឌ្ឍចំណេះជំនាញរបស់ខ្លួន ដើម្បីផ្ទេរចំណេះដឹងទាំងនោះដល់សិស្សឱ្យមានសមត្ថភាពដ៏ល្អប្រសើ ដើម្បីបំពេញការងារ និងចូលរួមក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។
ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើនិយាយពីការអប់រំ មិនសំដៅត្រឹមតែការអប់រំលើចំណេះដឹងទូទៅតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្តោបរួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ កំពុងតែអនុវត្តផងដែរ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺមានសារសំខាន់ណាស់ក្នុងការបណ្តុះយុវជនឱ្យមានជំនាញមួយច្បាស់លាស់ ចំណាយរយៈពេលតិច និងងាយស្រួលក្នុងការរកការងារធ្វើ ជាពិសេសនោះគឺការបង្កើតកម្លាំងជំនាញនៅប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីស្របទាញអ្នកវិនិយោគិនផ្នែកឧស្សាហកម្មធំៗឱ្យមករកស៊ីនៅកម្ពុជា ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/34988-1024x683.jpg)
លោកបណ្ឌិត បានលើកឡើងថា ទិវាគ្រូបង្រៀន គឺមានសារសំខាន់ណាស់នៅប្រទេសកម្ពុជា ពីព្រោះទិវារគ្រូបង្រៀនប្រារព្ធធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងត្រូវការចាំបាច់នៅក្នុងការពង្រឹង និងពង្រីកវិស័យអប់រំ។
លោកបណ្ឌិតថា៖ «យើងចាំបាច់ធ្វើឱ្យបានផុសផុល ធ្វើឱ្យទូលំទូលាយ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសលើកទឹកចិត្តទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអប់រំយុវជន សិស្សានុសិស្ស បង្កើតធនធានមនុស្សនៅប្រទេសកម្ពុជា ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ពីព្រោះយុវជន ជាទំពាំងស្នងឬស្សី ដូច្នេះកាលណាយុវជនមានសមត្ថភាព មានការអប់រំល្អ ប្រជាជាតិនោះនឹងមានការអភិវឌ្ឍលឿនរហ័ស»៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112550515-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241005_142227_728-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241005_142226_877-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112524357-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112501912-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112535372-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112615328-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/FB_IMG_1728112866059-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?