Connect with us

ព័ត៌មានជាតិ

អាជីវករតាមផ្សាររដ្ឋ ចូលលក់ដូរធម្មតា ខណៈអ្នកទិញក៏អ៊ូអរ ក្រោយចប់បុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ក្រោយ​ចប់​ភ្ជុំបិណ្ឌ​រួច ប្រជា​អាជីវករ​តាម​ផ្សារ​រដ្ឋ បាន​ចូល​ទៅ​ប្រកប​អាជីវកម្ម​លក់ដូរ​វិញ​ជា​ធម្មតា ខណៈ​អ្នកទិញ​ក៏​អ៊ូអរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទិត្យ វុទ្ធី ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារដើមគ បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជីវករ​នៅ​ទូទាំង​ផ្សារ​របស់​លោក​បាន​ចូល​មក​លក់ដូរ ១០០ ភាគរយ មាន​ទាំង​អ្នកលក់​ម្ហូបអាហារ បន្លែ​ត្រី​សាច់ និង​ផ្លែឈើ សម្លៀកបំពាក់ ជាដើម។

លោក​បន្ថែម​ថា អាជីវករ និង​ពលរដ្ឋ​ដែល​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ សុទ្ធតែ​រីករាយ​ក្នុង​ការ​មក​លក់ដូរ និង​ទិញ​ទំនិញ ក្រោម​ដំបូល​សុខ​សន្តិភាព ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល ដែល សម្តេច បាន​គិតគូរ​ដល់​ប្រជាជន និង​សង្គមជាតិ។

អាជីវករ​អ្នក​លក់ដូរ​នៅ​ផ្សារ​ដើមគ បាន​សម្ដែង​ក្ដី​រីករាយ ដោយសារ​លក់ដូរ​ដាច់​គួរសម កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ ២០២៤ ព្រោះ​ចប់​ភ្ជុំ​រួច មាន​ពលរដ្ឋ​អ៊ូអរ​បាន​មក​ជាវ​ទំនិញ​ម្ហូបអាហារ​ជា​ធម្មតា​ដូច​សព្វមួយដង។

សូម​បញ្ជាក់​ថា មិនមែន​តែ​ផ្សារ​ដើម​គ មួយ​នោះ​ទេ នៅ​តាម​បណ្តា​ផ្សារ​រដ្ឋ ២៤ ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ការ​លក់ដូរ​អាជីវកម្ម​ជា​ធម្មតា​វិញ​ហើយ​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម៤ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១១ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១១ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ១៧ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម