ព័ត៌មានជាតិ
ជប៉ុនផ្តល់ ៨៥២,១៨៩ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ៖
ទី១. “គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី២) (ថវិកាជំនួយ ៧៦០,៣៤១ ដុល្លារអាមេរិក)អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan (WVJ)នៅក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តដំណើរការវគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល មន្ត្រីអភិវឌ្ឍន៍ជនបទ និងសហគមន៍នានា នៅក្នុងខេត្តព្រះវិហារ ក្នុងគោលបំណងកែលម្អវិធីសាស្ត្រក្នុងការរៀបចំចំណីអាហារ និងការប្រើប្រាស់ទឹកស្អាត។ អង្គការនេះក៏នឹងគាំទ្រក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងទឹកស្អាត និងក្រុមជនបង្គោលអនាម័យ ដើម្បីរក្សាគុណភាពទឹកស្អាត និងបរិស្ថានអនាម័យដែលល្អប្រសើរជាងមុន នៅក្នុងតំបន់គោលដៅ។


ទី២. “ការសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី១) (ថវិកាចំនួន ៩១,៨៤៨ ដុល្លារអាមេរិក)អង្គភាពទទួលជំនួយ៖ អង្គការ Nature Center Risen។ នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការរៀបចំឯកសារអប់រំថ្មីៗ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ ការផ្តល់នូវឧបករណ៍ផ្សេងៗសម្រាប់ការស្រាវជ្រាវ និងការសង្កេតផ្នែកបរិស្ថាន និងការអនុវត្តការបណ្តុះបណ្តាលស្តីពីការអប់រំ បរិស្ថាន ដោយសហការជាមួយវត្តអារាម និងមណ្ឌលសុខភាព។ តាមរយៈគម្រោងនេះ ប្រជាជនកម្ពុជាជាង ៣០០ នាក់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ។ គម្រោងនេះ នឹងជួយធ្វើឲ្យប្រសើរឡើងនូវបរិស្ថានជីវិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និង ស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤៥លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៣៨ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ មកដឹងការពិត អនុសេនីយ៍ទោ ប្រាប់រឿងការបង្ហោះរូបបំបៅកូនរបស់ខ្លួន និងកិច្ចសន្យាបែកធ្លាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ