Connect with us

ព័ត៌មានជាតិ

ដំរីព្រៃមួយក្បាលទម្ងន់ប្រមាណ ៣ តោន ប្រទះឃើញដេកស្លាប់នៅខេត្តមណ្ឌលគីរី

បានផុស

នៅ

ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោល​មួយ​ក្បាល ដែល​មាន​អាយុ​ប្រហែល ៣០ឆ្នាំ និង​មាន​ទម្ងន់​ប្រមាណ ៣តោន ត្រូវបាន​អ្នកភូមិ​ប្រទះ​​​ឃើញ​ស្លាប់ នៅ​ក្នុង​រណ្ដៅ​គ្រាប់​បែក ដែល​បន្សល់​​ទុក​​តាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិត​នៅ​ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាល​ពីថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិន ប៊ុនធឿន ប្រធាន​ស្តីទី​មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បាន​ឱ្យដឹង​​ថា មន្រ្តីជំនាញ បាន​សហការ​ជាមួយ​មន្រ្តី​អង្គការ WCS និង​អាជ្ញាធរមូលដ្ឋាន បាន​អន្តរាគមន៍​ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បី​ធ្វើកោសលវិច័្ចយ​ដោយ​មន្រ្តីជំនាញ​នៃ​ការិយាល័យ​សង្គ្រោះ និងព្យាបាល​សត្វព្រៃនៃ​ឧទ្យានសួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាមភ្នំតាម៉ៅ និង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគីរី។

ជំហាន​ដំបូង​ក្រុម​ការងារ​ជំនាញ​នៅ​ទីតាំងបាន​សន្និដ្ឋាន​ថា ដំរីព្រៃមួយក្បាលនេះប្រហែល​ជាប់ផុង​មួយ​រយៈ​ពេលមុននឹងស្លាប់ ក្នុង​រយៈពេល ១ ថ្ងៃទៅ ២ថ្ងៃ មុនពេល​​អ្នកស្រុក​បាន​ប្រទះ​ឃើញ និង​បានរាយការណ៍​មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការ​ពិនិត្យដោយផ្ទាល់ សពដំរី​មាន​ស្នាមរបួស​ជើងមុខ ហើយ​ជា​ដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី ១០ទៅ ២០ក្បាល ធ្លាប់​បាន​បង្ហាញ​ខ្លួន នៅ​តំបន់នេះម្តង​មក​ហើយ កាល​ពី​ខែមេសាកន្លងទៅ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាន​សម្តែង​​ការ​សោក​ស្តាយ​យ៉ាងខ្លាំង និង​ចាត់ទុកការស្លាប់ដំរី ១ក្បាលនេះ ថា​ជាការបាត់បង់​ធនធានធម្មជាតិដ៏មានសារៈសំខាន់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ហ្វូងដំរីព្រៃ ឬដំរីអាស៊ី នៅ​តាមតំបន់ការពារធម្មជាតិ ក្នុង​ខេត្តមណ្ឌលគីរី បាន​បង្ហាញខ្លួនជា​ញឹកញាប់ និង​មានចំនួនច្រើនជាង​បណ្តា​ឆ្នាំកន្លងទៅ ដែល​​បង្ហាញ​ពី​លទ្ធផល​​បញ្ជាក់​​ថា ពួកវាកំពុង​រស់នៅយ៉ាង​សុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយ​អាច​បញ្ជាក់បានថា ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិរក្សជីវៈ​ចម្រុះ ធានា​បាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅ​តាម​​ប្រព័ន្ធ​ការពារ​ធម្មជាតិ។

លោក ខ្វៃ អាទិត្យា ក៏​ជំរុញឱ្យមាន​ការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេស​ការ​ការពារទី​ជម្រករបស់របស់វា។ មិន​តែ​ប៉ុណ្ណោះ​ ត្រូវ​កាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជា​ចាំបាច់ និង​ជួយ​បង្កើន​នូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈ​ចម្រុះ​ដូចជាភេទសត្វដំរីជាដើម។

ដំរីព្រៃ ឬដំរីអាស៊ី គឺ​ជា​​ប្រភេទ​សត្វដែល​ស្ថិត​នៅក្នុងបញ្ជី​ក្រហមរបស់អង្គការ IUCN ជាប្រភេទ​សត្វងាយ​រងគ្រោះ ជិត​ផុត​​ពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ ទៅ ៥០ ០០០ ក្បាល ដែល​​កំពុងរស់​នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះ​​ប្រហែល ៧៥% រស់នៅក្នុងប្រទេសឥណ្ឌា និង​ស្រីលង្កា។ យោង​តាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយដៃគូនាពេលកន្លងមក ដំរី​អាស៊ីមានចំនួនប្រមាណ ៣៥០ ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុង​ភូមិសាស្រ្ត​ខេត្តមណ្ឌលគិរី

ចំណែក​នៅទូទាំង​ប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើន​រស់នៅក្នុងតំបន់​ជួរភ្នំក្រវាញ  និងតំបន់​ខ្ពង់រាប​ភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ  ដ៏​សម្បូរ​បែប​ប្រព័ន្ធ​អេកូទ្បូស៊ី និង​មានទីជម្រាល​អំណោយផលដល់ការរស់នៅ​របស់សត្វដំរី និង​​សត្វព្រៃផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម