ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃស្នើឱ្យមានការលើកទឹកចិត្តដល់ស្រ្តីជាអធិការរងបំបៅដោះកូនក្នុងពេលបំពេញភារកិច្ច
បន្ទាប់ពីបានអានអត្ថបទសារព័ត៌មានមួយ ទាក់ទងនឹងស្រ្តីជាអធិការរងស្រុកសៀមប៉ាង បំបៅដោះកូនក្នុងពេលបំពេញភារកិច្ចត្រូវបានថ្នាក់លើព្រមាន និងធ្វើកិច្ចសន្យាចំនួន២ដង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការ និងបានស្នើដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង គួរកោតសរសើរ និងលើកទឹកចិត្តដល់ស្រ្តីជាអធិការរងស្រុកសៀមប៉ាងដើម្បីទទួលបានការយកចិត្តទុកដាក់ និងមានឱកាសគ្រប់គ្រាន់ដើម្បីថែកូន។

លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា៖ «ស្រ្តីជាអធិការរងស្រុកសៀមប៉ាងមិនបានបញ្ចេញភាពស៊ិចស៊ី ដើម្បីថតបង្ហាញសាធារណជនដើម្បីទាក់ទាញដូចអ្នករកស៊ីលក់ភាពស៊ិចស៊ី ដែលគេត្រូវមានចំណាត់ការនោះទេ។ នេះដោយសារតែមានអ្នកដែលចាប់អារម្មណ៍ និងកោតសរសើរគាត់ និងថតដើម្បីជាភស្តុតាងបង្ហាញថា នេះហើយជាស្រ្តីជាតិ ជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន។»
គួរបញ្ជាក់ថា ក្រោយពីស្ត្រីជាប៉ូលីសចរាចរមួយរូបនៅអធិការដ្ឋានគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានមេហៅទៅព្រមាន និងធ្វើកិច្ចសន្យារហូតពីរដង ដោយគ្រាន់តែបំបៅកូននៅក្នុងម៉ោងធ្វើការនោះ មានអ្នកលេងសង្គម facebook រាប់ម៉ឺននាក់ បានចេញប្រតិកម្មលើករណីនេះ និងបានស្នើឲ្យថ្នាក់លើពិនិត្យ ហើយចាត់វិធានការដើម្បីលើកកម្ពស់ស្ត្រីខ្មែរ។


អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២១ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន