ព័ត៌មានជាតិ
លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្ត្រី ជាសសរស្តម្ភសំខាន់ក្នុងសង្គមប្រជាធិបតេយ្យដែលបំពេញការងារឈរលើការពិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា អ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភសំខាន់ក្នុងសង្គមប្រជាធិបតេយ្យដែលតែងតែឈរនៅជួរមុខក្នុងការបំពេញភារកិច្ច មិនបំភ្លៃ និងឈរលើការពិត។

លោកលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយល់គ្នាកាន់តែច្បាស់រវាងអ្នកសារព័ត៌មានស្រ្តី និងនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថា នៅក្នុងបរិបទសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចមើលរំលងដាច់ខាត ដោយលោកបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានស្ត្រី គឺជាសសរស្តម្ភសំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ មិនបំភ្លៃការពិត និងផ្តល់ព័ត៌មានមិនលំអៀងដល់ពលរដ្ឋ។ មិនតែប៉ុណ្ណឹង អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបជាកញ្ចក់ឆ្លុះបញ្ចាំងការពិតនៅក្នុងសង្គមបច្ចុប្បន្ន។

លោក ជួន ណារិន្ទ សំណូមពរដល់អ្នកសារព័ត៌មានទ បន្តចូលរួមលើកស្ទួយវិស័យព័ត៌មានដោយប្រកាន់ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការបំពុលសង្គម ការប្រមាថ និងញុះញុងដែលបង្កផលបះពាល់ដល់ប្រទេសជាតិទាំងមូល។
យ៉ាងណាមិញ ទោះបីវិស័យសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរក៏ដោយ លោក ជួន ណារិន្ទ ក៏បានមើលឃើញពីចំណុចខ្វះខាតមួយចំនួនលើវិស័យនេះ ដែលរារាំងដល់កិច្ចសហប្រតិបត្តិការរបស់នគរបាលជាតិ និងអ្នកសារព័ត៌មានជាស្ត្រីដូចជា ការយល់ច្រឡំចំពោះគ្នា មិនទុកចិត្តចគ្នា ដែលបង្កជាភាពតានតឹង និងបញ្ហាផ្សេងៗរវាងគ្នា។ លោកបន្តថា បញ្ហាទាំងអស់នេះ មិនមែនសម្រាប់តែកម្ពុជានោះទេ ពោល គឺសូម្បីនៅតាមបណ្តាប្រទេសនានាលើពិភពលោកក៏មានបញ្ហានេះដែរ ដូចនេះទើបទាមទារឱ្យមានកិច្ចពិភក្សា ប្រាស្រ័យទាក់ទងគ្នា និងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្រើនផងដែរ។
ជាមួយគ្នានេះ តាមរយៈកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នលសារព័ត៌មានជាស្ត្រីនេះ លោករំពឹងថា អ្នកសារព័ត៌មានជាស្ត្រី និងមន្ត្រីនគរបាលជាតិ និងមានកិច្ចសហប្រតិបត្តិគ្នាកាន់តែល្អប្រសើរ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សា ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធទៅវិញទៅមក៕


ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ