ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍លើកទឹកចិត្តស្ថាប័ន សហគ្រាសឌីជីថល ដាក់ពាក្យដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធនានា ដាក់ពាក្យស្នើសុំការប្រកួតប្រជែងដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា សម្រាប់ឆ្នាំ២០២៤ ដោយក្រសួងចាប់ផ្ដើមទទួលពាក្យរយៈពេល១ខែ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ»។ បើតាមលោក សំ សិទ្ធិសេរី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥។

គោលបំណងនៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានលោកអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គូសបញ្ជាក់ថា ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថលប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិន។ ក្នុងនោះ គឺផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ក្រសួងស្ថាប័នរដ្ឋ សហគ្រាស ដែលបានបង្កើតសមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។
បន្ថែមពីនេះ គឺការលើកកម្ពស់ការយល់ដឹងវិស័យឌីជីថលក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល ដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងការផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ ដើម្បីក្លាយជាតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។

កម្មវិធីសម្រាប់ឆ្នាំ២០២៤ ដែលជាខួប១០ឆ្នាំនៃកម្មវិធីនេះ នឹងបែងចែកជា ៥ប្រភេទពានរង្វាន់ រួមមាន៖ ១) ស្ថាប័នល្អបំផុត ២) បច្ចេកវិទ្យាជំរុញការប្រើប្រាស់ល្អបំផុត ៣) មាតិកាឌីជីថលល្អបំផុត ៤) រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចឌីជីថល្អបំផុត និង៥) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល។ បន្ថែមពីនេះ ក៏មានពានរង្វាន់ពិសេសមួយទៀត គឺពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ នេះតាមការលើកឡើងរបស់លោកអគ្គនាយក សំ សិទ្ធិសេរី ដដែល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ