Connect with us

ព័ត៌មានជាតិ

មួយថ្ងៃ​ម្សិលមិញ​នេះ​ អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់

បានផុស

នៅ

បើ​តាម​មន្រ្តី​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មួយថ្ងៃ​​ម្សិលមិញ​នេះ មាន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់

លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​នេះ​ថា អ្នក​ដំណើរ​ដែល​ចូល​ប្រទេស​តាម​ផ្លូវ​អាកាស​នៅ​ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០២៤ ម្សិលមិញ​សរុប​មាន​ចំនួន ៩ ៨៩៦ នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់បន្ថែម​ថា «អ្នក​ដំណើរ​ជិត ១ ម៉ឺន​នាក់​មាន​ ៨១ សញ្ជាតិ ខណៈ​ប្រទេស​ដែល​នាំ​មុខ​គេ​មាន​ចិន​មាន​ចំនួន ៣ ១៥៥ នាក់ ម៉ាឡេស៊ី ៣១៣ នាក់, កូរ៉េខាងត្បូង ២៨៦ នាក់ និង ថៃ ២៤២​នាក់»

បើតាម​​របាយការណ៍​ពី​អាកាសចរណ៍​ស៊ីវិល ក្នុង​រយៈពេល ៧ ខែ ឆ្នាំ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់ប្រទេស​កម្ពុជា មាន​អ្នកដំណើរ​ឆ្លងកាត់​ជាង ៣ លាននាក់ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​កើន​ឡើង ២០ ភាគរយ​។

គិតចាប់ពីដើមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ​អាកាសយានដ្ឋានអន្តរជាតិទាំង ៣ មាន​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ មាន​ជើងហោះ​ហើរ​ចេញ-ចូល (ទ្វេ​ទិស) មាន​ចំនួន​ជាង ៣ ម៉ឺនជើង, អ្នក​ដំណើរ​ចេញ-ចូល (ទ្វេទិស) មានចំនួន​ជាង ៣​ លាននាក់ និង​ទំនិញ​តាម​ផ្លូវអាកាស​ចេញ-ចូល (ទ្វេ​ទិស) មានចំនួនជាង ៤២ លានគីឡូក្រាម។

បើ​ធៀប​រយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ​២០២៣ កំណើនជាមធ្យម​សម្រាប់ចំនួនជើងហោះហើរកើនឡើងប្រមាណ ១៣%, ចំនួនអ្នកដំណើរ​កើនឡើងប្រមាណ ២០% និង​ចំនួនទំនិញតាមផ្លូវអាកាសកើន​ឡើង​ប្រមាណ ៤៤%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម