Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារ បូមទឹកចាក់ដីឈូសឆាយទឹកដក់ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី

បានផុស

នៅ

រយៈពេល ២-៣ ថ្ងៃ កន្លង​ទៅ​នេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បង្ក​ការ​ជន់​លិច​តាម​តំបន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ជាពិសេស​នៅ​មណ្ឌល​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ដូច្នេះ ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បូម​ទឹក​ចាក់​ដី​បំពេញ​កន្លែង​ទឹក​ដក់​តាម​មុខ​បន្ទប់​ប្រឡង ផ្លូវ​ថ្មើរជើង ដើម្បី​ងាយស្រួល​ដល់​បេក្ខជន​មក​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ូវ ម៉ានិត បាន​ឲ្យ​ដឹង​ថា ដោយ​មណ្ឌល​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី រង​ការ​ជន់​លិច និង​មាន​ទឹក​ដក់​មុខ​ថ្នាក់​មួយ​ចំនួន រូបលោក​បាន​ដឹកនាំ​ក្រុមការងារ យក​រថយន្ត​មក​បូម​ទឹក​ចេញ និង​បាន​ចាក់​ដី​បំពេញ និង​ឈូស​ឆាយ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បេក្ខជន​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​សម័យ​ប្រឡង នា​ថ្ងៃ​ទី ៨-៩ ខែ​តុលា ឆ្នាំ ២០២៤ ខាងមុខ​នេះ។

សូម​បញ្ជាក់​ថា យោង​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ មាន​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ប្រមាណ ១៣ ម៉ឺន ៧ ពាន់ ៤០ នាក់ ចែក​ជា ២៣០ មណ្ឌល ក្នុង​មួយ​បន្ទប់​ត្រៀម​ដាក់​បេក្ខជន​ប្រឡង​ចំនួន ២៥ នាក់។ ការ​ប្រឡង​បែងចែក​ជា​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​ជិត ៤ ម៉ឺន​នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​ជាង ៩ ម៉ឺន​នាក់។

លោក ម៉ូវ ម៉ានិត ក៏បាន​ណែនាំ​ដល់​បេក្ខជន​ទាំងអស់ សូម​កុំ​មាន​ការ​ភិតភ័យ នាំ​ឲ្យ​បាត់បង់​ការ​ចងចាំ ប៉ះពាល់​ការ​ប្រឡង និង​សូម​ជូនពរ​ដល់​បេក្ខជន​ទាំងអស់​ប្រឡង​បាន​និទ្ទេស​ល្អ​គ្រប់គ្នា៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម