ព័ត៌មានជាតិ
កម្ពុជា ដេញជនជាតិវៀតណាម៤៦នាក់ចេញពីប្រទេស
នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ ក្នុងនោះស្រី១៦ នាក់ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងចំណោមជនជាតិវៀតណាមទាំង ៤៦នាក់ដែលបណ្ដេញចេញ គឺជនជាតិវៀតណាមចំនួន៤២នាក់ ស្រី១៦នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) និងជនជាតិវៀតណាមភេទប្រុសចំនួន ៤នាក់ផ្សេងទៀត ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ពន្ធ័ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ប្រគល់ឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជានិច្ចកាល កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងនៅក្នុងខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់។

បណ្ដេញចេញជាលើកទី១ នៅក្នុងខែកញ្ញា ធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក។
បណ្ដេញចេញជាលើកទី២ នៅក្នុងខែកញ្ញា គឺធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ ក្នុងនោះស្រី២នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ