Connect with us

ព័ត៌មានជាតិ

​ភូមិទាំង ៥ លើផ្ទៃទឹកដែនបឹងទន្លេសាបខេត្តបាត់ដំបង ភូមិព្រែកទាល់ទាក់ទាញទេសចរទៅកម្សាន្តច្រើនជាងគេ

បានផុស

នៅ

លោក តន់ ណៃ អ្នកគ្រប់គ្រង​​សហគមន៍​អេកូ​ទេសចរណ៍​​នៅ​តំបន់​ព្រែកទាល់​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឃុំកោះ​ជីវាំង មាន​ភូមិចំនួន ៥ ​ មាន​តែ​ភូមិ​ព្រែក​ទាល់ ប៉ុណ្ណោះ​ ដែល​ជាគោលដៅ​សហគមន៍​​អេកូទេសចរណ៍ សម្រាប់​បម្រើ​ដល់​អ្នក​ទេសចរ​​មក​​កម្សាន្ត មើល​​ទេសភាព​ និង​សត្វស្លាប​ចម្រុះ​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តន់ ណៃ បាន​លើក​ឡើង​ថា “ព្រែកទាល់” ជាឈ្មោះភូមិ​មួយ​ក្នុងចំណោមភូមិ​ទាំង ៥ ដែល​ជាភូមិ​នៅលើផ្ទៃទឹក​ដែនបឹង​ទន្លេសាប ស្ថិតក្នុង​ឃុំកោះ​ជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ហើយភូមិ​មួយនេះ​ត្រូវបាន​គេចាត់​ទុក​ថា​ជាភូមិ​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ធំមួយ​ក្នុង​ចំណោម ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ​រស់​​នៅ​អចិន្ត្រៃយ៍ អាស្រ័យ​លើ​មុខ​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារតាំង​ពី​សម័យ​ដើម​រហូតមក។

នៅក្នុង​ឃុំកោះ​ជីវាំង មាន​ភូមិចំនួន ៥ ដែល​ភាគ​ច្រើន​​ប្រជាពលរដ្ឋ​ពឹងផ្នែក​លើ​មុខ​របរនេសាទ​ត្រីជាលក្ខណៈ​គ្រួសារ ក្នុង​នោះ​មាន ភូមិ​ព្រែក​ទាល់ ភូមិ​​អន្លង់​ត្អួរ ភូមិ​កំពង់​ប្រហុក ភូមិ​ថ្វាង និង​ភូមិ​ក្បាល​តោល ក្នុង​ស្រុក​ឯកភ្នំ នៃ​ខេត្ត​បាត់ដំបង។ ក្នុង​នោះភូមិ​ព្រែកទាល់ បានក្លាយជាគោលដៅ​សហគមន៍​​អេកូទេសចរណ៍ ដ៏សំខាន់​សម្រាប់​បម្រើ​ដល់​អ្នក​ទេសចរ​​មក​​កម្សាន្ត មើល​​ទេសភាព​ និង​សត្វស្លាប​ចម្រុះ​ទាំង​ទេសចរជាតិ និង​អន្តរជាតិ។

ជាក់ស្តែង នៅរដូវកាល​នៃ​ពិធីបុណ្យភ្ជុំបិណ្ឌ​ឆ្នាំ២០២៤ នេះ នៅ​តំបន់​ព្រែក​ទាល់ ទាំង​អ្នក​ទេសចរ​ក្នុង និង​ក្រៅស្រុក បាន​មក​លេង​កម្សាន្ត​ដោយ​បាន​ជួល​ទូក ​កាណូត ពី​​ផែ​ចុង​ភ្នាសនៃ​ខេត្តសៀមរាប ដើម្បី​មក​​ប្រណាំង​គ្នា​លេង​ដោយ​​សម្លេង​សើច​​ក្អាកក្អាយ​ផង​ដែរ​។ អ្នកខ្លះ​ក៏​ជិះ​កម្សាន្ត​មើល​សត្វ ស្លាប អ្នក​ខ្លះ​កម្សាន្ត​ផ្ទះ​បណ្តែតទឹក ដើម្បី​ស្វែង​យល់​ពីការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដែន​ទឹក និង​អ្នកខ្លះ​ទៀត ស្វែង​យល់​អំពី​មុខ​របរ​កែច្នៃ របស់​របរ​អនុស្សាវរីយ៍​ផ្សេងៗ​របស់​​អ្នក​ភូមិ ចេញពី​ដើម​កំប្លោក​ជាដើម​។ ចំណែក អ្នកដែល​នាំគ្នា​លេង​ប្រណាំង​ទូកកាណូត​វិញ មើលទៅហាក់សប្បាយណាស់ ដែល​ធ្វើឲ្យ​អ្នក​ក្នុង​ភូមិចូលរួម​​ជា​មួយ​យ៉ាង​សប្បាយ​ផងដែរ។

លោកបន្តថា «នៅរដូវកាលបុណ្យភ្នំបិណ្ឌឆ្នាំនេះ មាន​អ្នកទេសចរ​ក្នុងស្រុក​មកលេងកម្សានប្រមាណ​ជា ៤០០ នាក់ មិន​គិត​ពីចំនួន​សាច់ញាតិ​មក​លេង​គ្រួសារ​នោះ​ទេ ហើយ​​ចំពោះ​ភ្ញៀវ​​បរទេស​មាន​ចំនួន ១០០ នាក់ផងដែរ»​​

លោក​បន្តថា “ខ្ញុំ​មិន​មានពេលសម្រាក និងបាន​បាយ​ទៀតទាត់ទេ រយៈ​ពេល ៣ ថ្ងៃ នៃ​បុណ្យភ្ជុំបិណ្ឌ តែ​សប្បាយ​ចិត្តក្នុងការ​ជូន​ដំណើរ​ភ្ញៀវ​ទៅរក​គោលដៅ​ដែល​ពួក​គេ​ចង់​ទៅ ហើយ​ក៏​​បាន​សម្រាក​ទទួល​ទាន​បាយ​ខ្លះ​ដែរ។ ខ្ញុំ​រំពឹង​ថា នា​ឱកាស​​ចូលឆ្នាំ​នាពេលខាងមុខ នឹង​មាន​អ្នកមក​លេង​​ច្រើន តាមរយៈ​ការធ្វើដំណើរ​ផ្លូវទឹក​សម្រាប់​ខេត្តបាត់ដំបង ក៏បាន​ដំណើរ​ការឡើងវិញផង​ស្របជាមួយ​និង​ខាង​សៀមរាប​ក៏​មក​ស្របគ្នា​ផងដែរ អ៊ីចឹង​អ្នកទេសចរ​​នឹង​មាន​ការ​ងាយស្រួល​មក​ដល់​តំបន់​ព្រែកទល់​នេះ ដើម្បី​ទស្សនា​កម្សាន្ត ស្វែង​យល់ពីការរស់​នៅ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ​បណ្តែតទឹក នឹង​​បាន​​ទស្សនា​​កម្សាន្ត​ជា​មួយ​​ទេសភាព​ដែនទឹក និង​ហ្វូង​សត្វស្លាប”។

លោក ហម អរុណ អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​​ បាន​ឲ្យដឹងថា ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ទាំង ១១៥ ទីតាំង ក្នុង​ខេត្ត​បាត់ដំបង ក្នុង​នោះ​ក៏​មាន​សហគមន៍​អេកូទេសចរណ៍ ៣ ជាគោលដៅទាក់ទាញទេសចរទៅកម្សាន្ត​មាន​​សហគមន៍​អេកូទេសចរណ៍​ព្រែក​ទាល់ សហគមន៍​អេកូ​ទេសចរណ៍​អូរជាំ និង​សហគមន៍​អេកូ​ទេសចរណ៍​តាតោកអូរក្រូច៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទីutes មុន

ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥

ជីវិតកម្សាន្ដ១៦ នាទីutes មុន

លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ភ្លៀង​​ខ្លាំង​បណ្តាល​ឱ្យ​បាក់ដី​​​​និង​បង្ក​ឲ្យ​ស្លាប់​និង​បាត់ខ្លួន​ជិត​៣០នាក់​​នៅ​​ចិន

ទូតវៀតណាម Nguyen Minh Vu
ព័ត៌មានជាតិ១៩ នាទីutes មុន

ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា

អង់តែនទូរសព្ទ
ព័ត៌មានជាតិ២២ នាទីutes មុន

Metfone ឈរ​លើ​គេ​ Smart លេខ​ពីរ Cellcard ​លេខ ៣ សាងសង់​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម