ព័ត៌មានជាតិ
២នាក់កើតកូវីដ តែខេត្តកោះកុង មានអ្នកធ្វើចត្តាឡីស័កជិត២០០០នាក់
ជនបរទេសចម្រុះជាតិសាសន៍ និងពលរដ្ឋខ្មែរជិត២០០០នាក់ កំពុងធ្វើចត្តាឡីស័ក គ្រាដែលអាជ្ញាធរកំណត់សម្គាល់សង្ស័យពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ហើយក៏មានមនុស្ស២នាក់ហើយ ដែលរកឃើញវិជ្ជមាន ដោយពួកគេកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ត។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ត្បិតរកឃើញជនជាតិចិន និងសាំងហ្គាពួរផ្ទុកជំងឺកូវីដ១៩ហើយក៏ដោយ ក៏មានជិត២០០០នាក់ទៀត កំពុងយកចំណាកទៅពិនិត្យ។ ទី១ក្រុមមនុស្ស ដែលយកសំណាកទៅពិនិត្យភាគច្រើនជាជនជាតិចិន ដែលបម្រើការងារនៅក្រុមហ៊ុន តារាសាគរ ទី១ បរទេសនៅសណ្ឋាគារមួយកន្លែងក្បែរសហគមន៍អេកូធម្មជាតិទឹកធ្លាក់តាតៃ ស្រុកកោះកុង និងពលរដ្ឋជាកម្មករនៅក្នុងស្រុកបូទុមសាគរ ដែលធ្វើចត្តាឡីស័កផ្ទះរៀងៗខ្លួន។ សម្រាប់ពេលនេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា ក្រុមបរទេស និងពលរដ្ឋខ្មែរខាងលើ ត្រូវបានចាត់ទុកក្នុងព្រឹត្តការណ៍២០កុម្ភៈ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្រោយធ្វើតេស្តពិនិត្យលើកទី១មកនេះ។ យ៉ាងនេះក្តីក៏ពួកគេត្រូវយកសំណាកជាលើកទី២ពិនិត្យឲ្យលម្អិតថែមទៀតទៅតាមថ្ងៃ ដែលយកកំណត់។


ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងបន្ថែមថា ជនជាតិចិន និងជនជាតិសាំងហ្គាពួរ២នាក់ ដែលរកឃើញផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ មីនា និងកំពុងនៅបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត មានអាការៈសុខភាពធម្មតាដែរទេ ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោមការតាមដានពិនិត្យព្យាបាលសុខភាពរបស់ក្រុមគ្រូពេទ្យ។ ខេត្តកោះកុង មានមនុស្ស៤៨នាក់ហើយ បានចាកចេញពីមណ្ឌលចត្តាឡីស័កអតីតសាលាខេត្តចាស់ ដោយមានរថយន្តយោធាចំនួន២គ្រឿងមកពីខេត្តកំពត និងរថយន្ត២គ្រឿងទៀតមកពីខេត្តត្បូងឃ្មុំ ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន មានវិធានការដឹកជញ្ជូនពលករ ដែលធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនថៃទៅកាន់ស្រុកកំណើតពួកគេ។ ទន្ទឹមនោះ ពលករខ្មែរមកពីថៃមានទីលំនៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានអាជ្ញាធរស្រុកមកទទួលយកទៅធ្វើចត្តាឡីស័កនៅមូលដ្ឋានផងដែរ។


និយាយពីសហគមន៍ទេសចរណ៍នៅខេត្តកោះកុង មានសហគមន៍ចំនួន២ហើយបានផ្អាកមិនទទួលភ្ញៀវទេសចរមកលេងកម្សាន្ត ទី១សហគមន៍អេកូទេសចរទឹកជ្រោះតាតៃ ស្រុកកោះកុង និងទី២ សហគមន៍អេកូទេសចរព្រៃកោងកាងពាមក្រសោប ស្រុកមណ្ឌលសីមា ដែលជាហេតុធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចចំណូលពលរដ្ឋមូលដ្ឋានជាច្រើន តែចាំបាច់មានវិធានការទប់ស្កាត់យ៉ាងតឹងរឹង។

គិតមកទល់ម៉ោងនេះ ខេត្តកោះកុងទាំងមូល គឺផ្អាកមិនឲ្យមានការរៀបចំកម្មវិធីមង្គលការ ឬជប់លៀងផ្សេងៗទាំងស្រុកហើយ គ្រាដែលសហគមន៍កំពុងឆ្លងរីករាលដាលជំងឺកូវីដ១៩គួរឲ្យព្រួយបារម្ភខ្លាំង។ អាជ្ញាធរ ណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ គិតត្រឹមម្សិលមិញ ព្រះសីហនុ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាង១ម៉ឺននាក់ត្រូវបានយកសំណាក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក