Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ សហការជាមួយរថយន្តបូមលូ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូជូនពលរដ្ឋក្នុងភូមិព្រៃទា ១

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ចៅសង្កាត់ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ (​បូម​លូ​) ជូន​ប្រជាពលរដ្ឋ ជៀសវាង​ការ​ស្ទះ​នូវ​ចរន្តទឹក ក្រោយ​មេឃ​ធ្លាក់​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ក្នុង​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៤ នេះ ដោយ​ទទួល​បាន​ការ​ជូនដំណឹង​ពី​ប្រជាពលរដ្ឋ​អំពី​បញ្ហា​ប្រព័ន្ធ​លូ​កកស្ទះ​ចរន្ត​ទឹក​មិន​ហូរ លោក វ៉ា សាវឿន ចៅសង្កាត់ បាន​សហការ​ជាមួយ​រថយន្ត​បូម​លូ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​បូម​ទឹក និង​កាកសំណល់​ចេញពី​ក្នុង​លូ​ធ្វើ​យ៉ាងណា​មិន​ឱ្យ​មាន​ផល​ប៉ះពាល់​បន្ត​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក វ៉ា សាវឿន តំណាង​ឱ្យ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ទាំងមូល សូម​ថ្លែង​អំណរគុណ​ដល់ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​ក្រុមការងារ រាជធានី​ភ្នំពេញ ដែល​ផ្តល់​រថយន្ត​សម្រាប់​បូម​លូ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

លោក​ចៅសង្កាត់ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ រង់ចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល ជៀសវាង​បោះចោល​អាច​ហើរ ឬ ធ្លាក់​ចូល​ប្រព័ន្ធ​លូ បង្ក​ឱ្យ​ស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម