Connect with us

ព័ត៌មានជាតិ

ក្រោយទទួលដំណឹងសិស្សមកប្រឡងខ្វះខាត អភិបាលខេត្តចំនួន២ ប្រកាសផ្តល់អាហារជូន

បានផុស

នៅ

អភិបាលខេត្តកំពតលោក ម៉ៅ ធនិន និងអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានប្រកាសផ្តល់អាហារជូនដល់បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨-០៩ តុលា ២០២៤ ដោយឥតគិតថ្លៃ។

ការរៀបចំទំនុកបម្រុងផ្នែកម្ហូបអាហារនេះ បន្ទាប់ពីទទួលដំណឹងមកថា ក្នុងចំណោមបេក្ខជនប្រឡងដែលផ្លាស់ទីមកពីបណ្តាលភូមិ ឬស្រុកនីមួយៗ​ ជួបការខ្វះខាតទៅលើផ្នែកម្ហូបអាហារ និងកន្លែងស្នាក់នៅជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានប្រាប់ទៅអភិបាលស្រុកទឹកឈូ និងអភិបាលស្រុកអង្គរជ័យ និងអភិបាលក្រុងកំពត ត្រូវពិនិត្យតាមលទ្ធភាពជាក់ស្តែងជួយឱ្យអស់លទ្ធភាពដល់កូនក្មួយដែលមកប្រឡង មកពីបណ្តាស្រុក ដែលជួបបញ្ហាប្រឈមម្ហូបអាហារ និងសម្រួលកន្លែងចំណតម៉ូតូ កង់ ដោយឥតគិតថ្លៃ។

លោកថ្លែងប្រាប់ឱ្យអភិបាលក្រុង និងស្រុក ចាត់ចែងមនុស្សមកទទួលយកអង្ករ និងត្រីខនៅសាលាខេត្តសម្រាប់ធ្វើម្ហូបអាហារដើម្បីផ្គត់ផ្គង់ដល់កូនក្មួយដែលមកប្រឡងបាក់ឌុប។ លោកមានប្រសាសន៍ថា៖«អភិបាលក្រុង ស្រុក ត្រូវរៀបចំអាហារថ្ងៃត្រង់ មានបាយមួយកញ្ចប់ ត្រីខមួយកំប៉ុង ឬពីរកំប៉ុង រហូតប្រឡងចប់ ចំពោះកូនក្មួយណាដែលអត់លទ្ធភាព។ ហើយអាចវេចខ្ចប់សម្រាប់យកទៅពេលល្ងាច ឬទៅកន្លែងស្នាក់នៅបាន ពីព្រោះខ្ញុំទទួលដំណឹងមកថា កូនក្មួយដែលមកប្រឡងទាំងពិតជាមានខ្វះខាតអ្នកដែលមកពីចម្ងាយ»។

ចំណែក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសថានឹងផ្ដល់ទាំងកន្លែងស្នាក់នៅ និងផ្តល់អាហារដល់បេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគណៈកម្មការដែលចូលរួមក្នុងការអង្កេតនេះផងដែរ។

ខណៈការប្រឡងកាន់តែខិតជិតមកដល់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិនៃការប្រឡង ចៀសវាងដាច់ខាតយកឧបករណ៍អេឡិចត្រនិកគ្រប់ប្រភេទ ឬសំណៅឯកសារចូលមណ្ឌលប្រឡង។

លោក ហង់ជួន ណារ៉ុន៖«ខ្ញុំសូមអំពាវនាវដល់ក្មួយៗជាបេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញាត្តនៃការប្រឡងឱ្យបានល្អ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងចូលក្នុងបណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទវបញ្ញត្តិនៃការប្រឡងឡើយ។

គួរជម្រាបថា គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុបជិត ៣ម៉ឺននាក់ ខណៈមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៣ម៉ឺននាក់ ហើយបេក្ខជនត្រូវបានរៀបចំ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់។

ក្រសួងអប់រំ កំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅ
រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤​​ នេះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នារីដែលចោទ វណ្ណថាន ចម្លងរោគ ចេញមុខសុំទោស ខណៈរឿងផ្ទាល់ខ្លួនផ្សេងទៀត ដោះស្រាយមុខច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម