ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ គោរពពេលវេលា និងវិន័យបានល្អ
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ គិតត្រឹមវេលាម៉ោង៧និង០០នាទីព្រឹកនេះ បេក្ខជន បេក្ខនារី ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានគោរពពេលវេលា និងវិន័យបានយ៉ាងល្អ ពោលគឺមកដល់មណ្ឌលប្រឡងនៅមុនម៉ោង ៧និង០០នាទី ឬនៅមុនសម្លេងជួងទី១ ។

ជាមួយគ្នានោះ នៅវេលាម៉ោង៧និង០០នាទីព្រឹក លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានអញ្ជើញមកដល់មណ្ឌលប្រឡង និងបានពិនិត្យមើលមណ្ឌលប្រឡង និងកាត់កញ្ចប់វិញ្ញាសារ ដើម្បីចាប់ផ្ដើមដំណើរការប្រឡង ទាំងនៅមណ្ឌលវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះ លោក វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងជំរុញដល់ប្អូនៗ ជាបេក្ខជន បេក្ខនារី ទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំធ្វើឱ្យបានល្អត្រឹមត្រូវទៅលើវិញ្ញាសារ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «អ្នកចេះ គឺជាប់» ។

តាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានដឹងថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ សរុបមានចំនួន ២៤០៥នាក់ ស្រី ១៣៤៣នាក់ ក្នុងនោះ បេក្ខជនស្វ័យរិន ៣៥៨នាក់ ស្រី ១៦៨នាក់ ។ មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមាន មាន ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ សរុបមានចំនួន ៣២៤នាក់ ស្រី ១២៥នាក់ ៕
អត្ថបទ៖ ប្រុញ វិធិន





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក