Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំអះអាងថា ភ្លៀងមិនបង្កការរំខានដល់​ដំណើរការ​ប្រឡងបាក់ឌុបនោះទេ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថាទោះបី​ជាការរៀបចំប្រឡងបាក់ឌុបនៅរដូងភ្លៀង ហើយនៅព្រឹកថ្ងៃប្រឡងទី ១ មានភ្លៀងធ្លាក់ក៏ដោយ​ ក៏មិនរំខានដល់ដំណើរការប្រឡងនោះទេ ដោយសារមណ្ឌលប្រឡងដែលបានលេចទឹក ត្រូវបានអាជ្ញាធររាជធានីខេត្តនានា​បានដោះស្រាយ​បានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចូលរួមបើកវិញ្ញាសាប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីសុវត្តិនៅព្រឹកថ្ងៃទី ៨ តុលានេះ លោក ឧបនាយករដ្ឋមន្ត្រីបានថ្លែង​ថា ប្រឡងឆ្នាំនេះក្រសួងបានត្រៀមក្នុងការដោះដូរមណ្ឌលប្រឡងដូចជានៅកំពង់ចាម នៅ​ខេត្តសៀមរាប និងរាជធានីភ្នំពេញមាន ៣ មណ្ឌលលេចទឹករួមមានមណ្ឌលប្រឡងភ្នំពេញថ្មី មណ្ឌលប្រឡងវិទ្យាល័យឬស្សីកែវ និងមណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័ន ត្រូវបានអាជ្ញាធរដោះស្រាយបានទាន់ពេលវេលា​អាចដំណើរការប្រឡងបានជាធម្មតា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងនឹងបង្ខិតសម័យប្រឡងបាក់ឌុបនេះនៅខែសីហាវិញដែលមិនមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការលេចទឹកទេ ដោយសារខែនេះទើបចាប់ផ្តើមរដូវភ្លៀងនិងដើម្បីឱ្យអ្នកប្រឡងមានឱកាសដាក់ពាក្យទៅរៀននៅបរទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសព្រោះនៅប្រទេសគេការបើកបវេសនកាលនៅខែកញ្ញា។

ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល ២ ថ្ងៃគឺថ្ងៃទី ០៨ និងថ្ងៃទី ០៩ តុលា ដោយមានបេក្ខជន​​ដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ចែកជា ២៣០ មណ្ឌលត្រូវជា ៥ ៥៣៤ បន្ទប់។ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ មាន ៧៣ មណ្ឌលត្រូវជា ១ ៦០៣ បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់ មាន ១៥៧ មណ្ឌលត្រូវជា ៣ ៩៣១ បន្ទប់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៤ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម