ព័ត៌មានជាតិ
ជម្រះមន្ទិល! មាស ប៊ុនថេន ត្រូវប៉ះ Mario ម្តងទៀតខែធ្នូការពារខ្សែក្រវាត់
កីឡាករវ័យក្មេង មាស ប៊ុនថេន ត្រូវជួបកីឡាករអេស្ប៉ាញ Mario Alvarez ម្តងទៀតនាខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដោយលទ្ធផលទទួលរងការរិះគន់ច្រើន។

លោក សឿ វណ្ណៈ ស្ថាបនិកក្លិប Kun Khmer Super Fight ដែលជាអ្នករៀបចំកម្មវិធីប្រកួតបានឲ្យដឹងថា ដោយសារការប្រកួតមិនដាច់ស្រេច ទាំងសាមីខ្លួនកីឡាករក៏មិនអស់ចិត្ត និងអ្នកគាំទ្រក៏មិនពេញចិត្តច្រើន ដូច្នេះកីឡាករ មាស ប៊ុនថេន ត្រូវប្រកួតជាមួយកីឡាករអេស្ប៉ាញ Mario Alvarez ម្តងទៀត។

លោកបានបញ្ជាក់ថា មាស ប៊ុនថេន ត្រូវការពារខ្សែក្រវាត់ម៉ារ៉ាតុងគុនខ្មែរជាមួយ Mario ដោយត្រូវប្រកួត៥ទឹក។ កាលពីជួបគ្នាពីថ្ងៃទី៥ ខែតុលា អ្នកទាំងពីរប្រកួតតែ៣ទឹក ក្នុងនោះចៅក្រមបានផ្តល់ពិន្ទុមិនឯកច្ឆន្ទឲ្យ មាស ប៊ុនថេន ឈ្នះ ប៉ុន្តែលទ្ធផលនេះត្រូវបានអ្នកគាំទ្រភាគច្រើនរិះគន់ដោយគិតថា កីឡាករអេស្ប៉ាញជាអ្នកឈ្នះ។
តាមការរៀបចំឲ្យជួបគ្នាសាថ្មី កីឡាករ Mario Alvarez មុនពេលឡើងយន្តហោះទៅប្រទេសអេស្ប៉ាញវិញបាននិយាយថា ល្អណាស់ដែលបានរៀបចំឲ្យប្រកួតឡើងវិញ ហើយរូបគេនឹងខិតខំប្រឹងប្រែងដើម្បីវិលត្រឡប់មកកម្ពុជាម្តងទៀត។

បន្ទាប់ពីប្រកួតជាមួយ មាស ប៊ុនថេន នៅខែធ្នូ ឆ្នាំ២០២៤ កីឡាករអេស្ប៉ាញ Mario អាចនឹងត្រូវជួបកីឡាករគុនខ្មែរផ្សេងទៀតនៅទីក្រុង Real Madrid ប្រទេសអេស្ប៉ាញ នៅខែកុម្ភៈ ឆ្នាំ២០២៥ ដែលកីឡាករគុនខ្មែរនឹងទៅប្រកួតនៅទីនោះ។
សូមបញ្ជាក់ថា មាស ប៊ុនថេន ត្រូវបានដាក់ជំនួស រិន ដេវីដ ដែលបានដកខ្លួនពីការប្រកួតខ្សែក្រវាត់ម៉ារ៉ាតុងគុនខ្មែរអន្តរជាតិ ដូច្នេះរូបគេមានពេលវេលាមិនច្រើនទេក្នុងការត្រៀមខ្លួន ប៉ុន្តែសម្រាប់ការជួបគ្នាសាជាថ្មីដែលមានពេលរហូតដល់ជាង២ខែទៀតគឺជាពេលវេលាដ៏សម្រាប់រូបគេក្នុងការត្រៀមខ្លួន៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង