Connect with us

ព័ត៌មានជាតិ

ការប្រឡងបាក់ឌុប នៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះ មានការរឹតបន្តឹងខ្លាំង

បានផុស

នៅ

មណ្ឌលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន៨ មានបេក្ខជនចូលប្រឡងពេញទាំង៨មណ្ឌល់ ដោយឡែកនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណលោកបណ្ឌិត កុល ផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក យឹម សំណាង អភិបាលរងខេត្ត លោក​ ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានចូលរួមបើកវិញ្ញាសាប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងបើកវិញ្ញាសារប្រឡងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នេះប្រព្រឹត្តទៅចំនួន២ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មានសិស្សចូលប្រឡងចំនួន ៦.២៣៥នាក់ ស្រី មានចំនួន ៣.៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨

១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា បេក្ខជនដែលមានឈ្មោះប្រឡងបានមកប្រឡងគ្រប់គ្នា បេក្ខជន បេក្ខនារីប្រឡងគោរពម៉ោងបានត្រឹមត្រូវ វិន័យប្រឡងក្នុងនោះសន្តិសុខបានឆែករកព្រីយ៉ុង និងសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច យ៉ាងតឹងរឹងបំផុត តាមបទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍អបអរសាទរលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី មកឡងឆ្នាំនេះសូមឲ្យជាប់ទាំងអស់គ្នា ហើយបានផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ជាប់និនិទ្ទេស A ឲ្យបានច្រើនដើម្បីលើកមុខមាត់ដល់ខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិត កុលផេង វឌ្ឍនា ក៏បានមានប្រសាសន៍ដែរថា អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូន និងជោគជ័យដូចគ្រោងទុក៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទីutes មុន

បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

UN៖ ​ប្រជាជនហ្គាហ្សា​ភៀសខ្លួន​ជាថ្មី ដោយត្រឹមមួយសប្តាហ៍មានជាង១៤ម៉ឺន​នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

សេដ្ឋកិច្ច៨ នាទីutes មុន

វៀតណាមនាំចូលជ័រកៅស៊ូជិត ១ លានតោន ពីកម្ពុជា មានតម្លៃ $១,២ ពាន់លាន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េ​ខាង​ត្បូង កើន​ឡើង​ដល់ ២៦​នាក់

Sokha Hotels

ព័ត៌មានពេញនិយម