ព័ត៌មានជាតិ
នគរបាលជាង ៧០០ នាក់ ដាក់ពង្រាយតាមមណ្ឌលប្រឡងបាក់ឌុប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កម្លាំងសមត្ថកិច្ចប្រមាណ ៧០០ នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ ឬ បាក់ឌុប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់សម័យប្រឡងដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៨ និង ០៩ ខែតុលា ឆ្នាំ ២០២៤ នេះ។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយអនុវត្តទៅតាមផែនការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវកិច្ចការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយនានា ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ ២០២៤ នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៨ និង ០៩ ខែតុលា ឆ្នាំ ២០២៤ នេះ មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១៣ ម៉ឺន ៧ ពាន់ ៤០ នាក់ ក្នុងនោះ ស្រីចំនួន ៧ ម៉ឺន ៤ ពាន់ ៨៨២ នាក់ នៅទូទាំងប្រទេស។
កម្លាំងសមត្ថកិច្ចការពារនៅតាមទីតាំងមណ្ឌលប្រឡងទាំង ៣២ និងមាន ១០ មណ្ឌល ដែលត្រូវប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបរួមមានទាំងកម្លាំងអន្តរាគមន៍ត្រៀមសម្រាប់មានហេតុការណ៍បាតុភាពមិនប្រក្រតីក្នុងពេលប្រឡង ក៏ដូចជាកម្លាំងចេញថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សម្រួលដោះស្រាយសុវត្ថិភាពចរាចរណ៍ជុំវិញទីតាំងមណ្ឌលប្រឡង ក៏ដូចជាការធ្វើដំណើររបស់បេក្ខជនប្រឡង ក៏ដូចជាមេប្រយោគ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលមកចាំមើលកូនចៅក្នុងការប្រឡងនេះផងដែរ៕
អត្ថបទ ៖ ម៉េង










-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ