ព័ត៌មានជាតិ
បុរសចិនម្នាក់ធ្លាក់ពីលើអគារធ្វើចត្តាឡីស័កស្លាប់
បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្លាក់ពីលើអគារធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ០៩៖២០ យប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុច មណ្ឌលចត្តាឡីស័ក ទី៧ សណ្ឋាគារនិងកាស៊ីណូ Goddess Liberty ភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់ពាក់ព័ន្ធនិងការធ្លាក់ពីលើអគារទីតាំងធ្វើចត្តាឡីស័កនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចវេចខ្ចប់ដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យតាមក្រោយ។ សពបុរសជនជាតិចិន ឈ្មោះ Kang Yong Jian អាយុ ៥៨ ឆ្នាំ៕

អត្ថបទ៖ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង