Connect with us

ព័ត៌មានជាតិ

៩ ខែ ឆ្នាំនេះ ក្រសួងការងារ ស្វែងរកការងារធ្វើជូនយុវជនបានជាង ៧ ពាន់នាក់

បានផុស

នៅ

ក្នុង​រយៈពេល​ ៩ ​ខែ​ ឆ្នាំ ​២០២៤​ នេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ស្វែងរក​ការងារ​ធ្វើ​ជូន​យុវជន ​និង​អ្នក​ស្វែង​រក​ការងារ​បាន​ជាង​ ៧​ ពាន់​នាក់ ​ក្នុងចំណោម​អ្នក​ចុះឈ្មោះ​រក​ការងារ​ធ្វើ​ជិត​ ៣​ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០៨​ តុលា​ នេះ​ថា​ ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា ​ឆ្នាំ​ ២០២៤​ នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ បាន​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ​ចំនួន ​២៩ ៦៩១ នាក់ ប្រមូល​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន ​៣០២ ៤១២​ កន្លែង បាន​ផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរក​ការងារ​ទៅ​ឱ្យ​និយោជក​ចំនួន​ ៥៧ ៥៣៦ ​នាក់​ និង​មាន​អ្នកស្វែងរក​ការងារ​បានធ្វើ​ចំនួន​ ៧ ២៧៣​ នាក់។

លោក​បាន​បន្តទៀតថា​ ជាមួយគ្នានេះដែរ ​មាន​អ្នកទទួលបាន​កន្លែង​កម្មសិក្សា​ការងារ​ចំនួន​ ១ ៥៦៨ នាក់ ផ្តល់​ការណែនាំ ​និង​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ​ និង​វិជ្ជាជីវៈ​ ដល់​អ្នកស្វែងរក​ការងារ​ធ្វើ និង​សិស្ស​-និស្សិត ​១៤ ៣៣៥ ​នាក់ រៀបចំ​វេទិកា​ការងារ​ពិព័រណ៍​ថ្នាក់​ជាតិ​ និង​ខេត្ត​ បាន​ចំនួន​ ៦៥ ដង​ ដែលមាន​ចំនួន ​៦ ៥៥៩ នាក់។

អ្នក​ចូល​ប្រើប្រាស់​គេហទំព័រ​ការងារ​ចំនួន​ ២ ៣៤២ ៩៥១ លើក អ្នកទទួល​ព័ត៌មាន​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុ​ក​ចំនួន ​៣១៩ ៤៤០​ នាក់ ​និង​អ្នកប្រើប្រាស់​សេវា​តាមរយៈ​កម្មវិធី​ស្វែងរក​ការងារ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ចំនួន ​១១ ៥៣៤​ នាក់។

គួរ​បញ្ជាក់​ថា ក្នុង​គោលបំណង​ឆ្លើយតប​តម្រូវការ​ការងារ ក៏ដូចជា​ផ្តល់នូវ​ដំណោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ (NEA) ដើម្បី​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ជា​សាធារណៈ​នៅ​មួយកន្លែង និង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា តាមរយៈ​គេហទំព័រ​, ហ្វេ​ស​ប៊ុ​ក , តេ​ឡេ​ក្រាម និង​នៅតាម​មជ្ឈមណ្ឌល​ការងារ​នៅ​រាជធានី​-​ខេត្ត និង​រថយន្ត​ចល័ត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

គេចោទថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ៖ លោក ប៉ែន បូណា សួរទៅវិញថា តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្លៀតពេលដ៏មមាញឹកមុនកិច្ចប្រជុំកំពូលអាស៊ាន៖ តើនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវជជែកពិភាក្សាលើបញ្ហាអ្វីខ្លះ?

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម លោក សែម សុវណ្ណនីទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តិយ ឆ្នាំ​២០២៤ ខេត្តក្រចេះ ដំណើរការ​ទៅដោយ​រលូន

Sokha Hotels

ព័ត៌មានពេញនិយម