ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កុំភិតភ័យ
លោកស្រីអភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវប្រឹងប្រែងបំពេញលំហាត់លើសន្លឹកកិច្ចការឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ហើយកុំភិតភ័យចំពោះការប្រឡងនេះ។

ការបំផុសស្មារតីដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាពេលនេះ ធ្វើឡើងអំឡុងពេលលោកស្រីអញ្ជើញចូលរួមបើកហិបវិញ្ញាសាប្រឡងសម័យ ៨ តុលា ២០២៤ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោ សែន កោះកុង។
លោកស្រីអភិបាលខេត្ត បានបន្ថែមទៀតថា ការភិតភ័យអាចធ្វើឲ្យបេក្ខជនប្រឡងបាត់បង់ឱកាសបំពេញលំហាត់លើសន្លឹកកិច្ចការរបស់ខ្លួន ដូច្នេះសូមធ្វើអារម្មណ៍ធម្មតាៗ ដោយយកចំណេះដឹងដែលធ្លាប់សិក្សាជាមួយលោកគ្រូអ្នកគ្រូមកបញ្ចេញអស់ពីសមត្ថភាពនៅពេលនេះ ដើម្បីឈានដល់សម្រេចលទ្ធផលយ៉ាងត្រចះត្រចង់ បន្ទាប់ពីការប្រឡងបញ្ចប់។

មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រី មិថុនា ភូថង ក៏ណែនាំបេក្ខជនប្រឡង ត្រូវថែរក្សាសុខភាពអំឡុងដំណើរការប្រឡងផងដែរ ករណីមានបញ្ហាណាមួយចាំបាច់ផ្តល់មកកាន់ប្រធានមណ្ឌល និងអាជ្ញាធរសមត្ថកិច្ច ដើម្បីដោះស្រាយទាន់ពេលវេលា។ រដ្ឋបាលខេត្តកោះកុង ក៏បានផ្តល់ទីកន្លែងស្នាក់នៅបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សណាដែលខ្វះខាតផងដែរ។
ឆ្នាំ ២០២៤ នេះ ខេត្តកោះកុង មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សរុបចំនួន ១.១៤១ នាក់/ស្រី ៦១៦ នាក់ និងបែងចែកជាមណ្ឌលប្រឡងចំនួន ៣ មណ្ឌល ស្មើនឹង ៤៧ បន្ទប់។ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗ ទេ លោកស្រី មិថុនា ភូថង ប្រកាសផ្តល់ថវិកាលើកទឹកចិត្តបន្តដល់បេក្ខជនប្រឡង ករណីបេក្ខជនណាម្នាក់ជាប់និទ្ទេស A នឹងទទួលបានថវិកាចំនួន ៤ លានរៀល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ