ព័ត៌មានជាតិ
ទើបប្រឡងចប់មួយព្រឹក បេក្ខជនប្ដេជ្ញាយកនិទ្ទេសល្អជូនខ្លួនឯង និងគ្រួសារ
ទោះបីជាការប្រឡងមានការរឹតបន្តឹងក៏ដោយ បេក្ខជនប្រឡងនៅវិទ្យាល័យបាក់ទូក បានប្តេជ្ញាខ្ពស់ក្នុងការយកនិទ្ទេសល្អជូនខ្លួនឯង និងក្រុមគ្រួសារ។

បេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យបាក់ទូក សម្ដែងក្ដីសប្បាយរីករាយ ចំពោះការប្រឡងពេញមួយព្រឹកនេះ ព្រោះពួកគាត់ធ្វើបានល្អច្រើន ដែលកត្តានេះអាចកើតឡើងបានដោយសារការខិតខំរៀនសូត្រពេញ១ឆ្នាំ ទន្ទេញមេរៀន រំលឹកមេរៀន មកជាយូរហើយ មុនមកដល់ដំណាក់កាលប្រឡងនៅថ្ងៃនេះ។ បេក្ខជនរំពឹងខ្ពស់ ក្នុងការប្រឡងឱ្យបានជាប់ និងជាប់ក្នុងការទទួលបាននិទ្ទេសល្អ ដើម្បីសម្រាប់ខ្លួនឯងផង និងផ្តល់ក្តីសប្បាយចិត្តជូនដល់ឪពុកម្តាយផង។
ឪពុកម្តាយអាណាព្យាបាលសិស្សានុសិស្ស ដែលបានទៅឈររង់ចាំដើម្បីជាកម្លាំងចិត្តដល់កូនៗរបស់ខ្លួន បានបង្ហាញការគាំទ្របំផុតចំពោះក្រសួងដែលបានរឹតបន្តឹងការប្រឡងប្រកបដោយប្រសិទ្ធិភាព ព្រោះនេះជាការធ្វើឱ្យធនធានមនុស្ស កាន់តែមានគុណភាពខ្លាំងខ្លា ដើម្បីជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិទៅថ្ងៃអនាគត់។

ក្នុងនោះដែរ នៅមណ្ឌលប្រលងវិទ្យាល័យបាក់ទូក លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញកាត់វិញ្ញាសារជូនដល់បេក្ខជន ប្រឡងមធ្យមសិក្សារទុតិយភូមិផងដែរ។ លោកអភិបាលខណ្ឌបញ្ជាក់ថា វិទ្យាល័យបាក់ទូក មានមណ្ឌលប្រឡងចំនួន០៣ មានបន្ទប់ប្រឡង១០៧បន្ទប់ និងបេក្ខជនប្រឡងសរុប ២៦៥៤អង្គ នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ សុភា




-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល