ព័ត៌មានជាតិ
ACU បន្តប្រើយន្តការច្បាប់ចំពោះការល្មើសនានាក្នុងដំណើរការប្រឡងបាក់ឌុប
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅតែបន្តប្រើវិធានការច្បាប់ និងការដាក់វិន័យចំពោះការល្មើសនានាក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ឆ្នាំ២០២៤។ នេះជាការអះអាងរបស់លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបើកវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូប នៅក្នុងមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ឃាង សេង បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១០ ហើយការប្រឡងនេះ ជាលើកទី១១ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ស្របតាមការកំណែទម្រង់ របស់រាជរដ្ឋាភិបាល តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកនីតិកាលទី៧នេះ ជាឆ្នាំទី២ នៃការប្រឡងបាក់ឌុប ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន។

លោក ឃាង សេង បានអះអាងថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៤ នៅតែបន្តគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់» ក៏ដូចជាឆ្លើយតបទៅនឹងទិសស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលើកឡើងថា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់ ACU រូបនេះ សង្កត់ធ្ងន់ថា ACU នៅតែបន្តពង្រឹងយកយន្តការច្បាប់ និងយន្តការដាក់ទណ្ឌកម្ម ដែលមានបទល្មើសចំនួន១៧ យកមកប្រើដដែល ហើយក្នុងចំណោមបទល្មើស មានក្រមព្រហ្មទណ្ឌ ក៏មានរឿងរដ្ឋបាលដែរ។
លោក ឃាង សេង រំពឹងថា ទាំងបេក្ខជនទាំងអស់ ទាំងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ជាការក់តសម្គាល់ សម្រាប់ថ្ងៃប្រឡងនាថ្ងៃទី៨ ខែតុលានេះ មន្ត្រីអនុរក្សម្នាក់ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនរ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកពីតួនាទី ព្រោះប្រព្រឹត្តខុសនឹងវិន័យ។ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា វេលាម៉ោងប្រមាណ ៨៖១០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីអនុរក្សដែលមានវ័យ៥២ឆ្នាំរូបនេះ បានយកទូរស័ព្ទជាប់ខ្លួនចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរស័ព្ទនៅបន្ទប់ទឹក ពេលកូនទូរសព្ទមក។ ជាចំណាត់ការចំពោះការប្រព្រឹត្តខុសវិន័យនេះ ប្រធានមណ្ឌលសម្រេចផ្អាកតួនាទីពីអនុរក្ស មកនៅគណៈកម្មការកណ្តាលវិញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ