Connect with us

ព័ត៌មានជាតិ

បិទចរាចរណ៍ក្រោមស្ពានព្រះមុនីវង្សចាស់-ថ្មី ២០ ថ្ងៃ ដើម្បីជួសជុល

បានផុស

នៅ

មន្ត្រី​អាជ្ញាធរ បាន​និយាយ​ថា ផ្លូវ​បេតុង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី ក្នុង​សង្កាត់​ច្បារអំពៅ​ទី ១ និង​សង្កាត់​ច្បារអំពៅ​ទី ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចំនួន ២០ ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី ៨ ខែ​តុលា នេះ​ទៅ ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​បច្ចេកទេស​ធ្វើការ​ជួសជុល​បាត​ស្ពាន និង​ជើង​ទម្រ​បំពង់​ទឹក​ស្អាត ពិសេស​ខ្សែកាប​អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សុផល មន្ត្រី​សង្កាត់​ច្បារអំពៅ​ទី ១ ដែល​ប្រចាំការ​យាម​ការពារ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៨ ខែ​តុលា នេះ​ទៅ ផ្លូវ​បេតុង​ក្រោម​ស្ពាន គល់​ស្ពាន​ទាំង ២ (​ព្រះមុនីវង្ស ចាស់ និង​ថ្មី​) ត្រូវ​បាន​បិទ​បា​រ៉ា​ស់​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ដោយសារ​មន្ត្រី​បច្ចេកទេស​កំពុង​ធ្វើការ​ជួសជុល​ជើង​ទម្រ​បំពង់​ទឹក​ស្អាត និង​ជើង​ទម្រ​ខ្សែ​កាប​ក្រោម​ស្ពាន រួម​ទាំង​បាត​ស្ពាន​ដែល​ប្រេះ​ស៊ីម៉ងត៍​ទៀត​ផង។

លោក គង់ សុផល បាន​បញ្ជាក់​ថា ដោយសារតែ​ជើង​ទម្រ​បំពង់​ទឹក​ស្អាត និង​ខ្សែ​កាប ត្រូវ​បាន​កាត់​ផ្តាច់​ពី​បាត​ស្ពាន​ធ្វើ​ឲ្យ​ញ័រ​រំជួយ​ពេល​រថយន្ត​ធំៗ បើក​កាត់​លើ​ស្ពាន ព្រោះ​ពុំ​មាន​ជើង​ទម្រ​ដែល​ទ្រ​បំពង់​ទឹកស្អាត និង​ខ្សែ​កាប។

លោក​បាន​បញ្ជាក់​ថា ករណី​បែក​ស៊ីម៉ងត៍​ជើង​ទម្រ​បំពង់​ទឹក​ស្អាត​នេះ ដោយសារ​រថយន្ត​ដឹក​ទឹក​សុទ្ធ​បើក​ប៉ះ​ដំបូល​រថយន្ត ខណៈ​នោះ​លោក​បាន​ឃាត់​រថយន្ត​បង្ក​បាន និង​ផ្នែក​ជំនាញ​ធ្វើការ​ដោះស្រាយ។ ករណី​នេះ​បាន​កើត​ឡើង​តាំងពី​ដើម​ឆ្នាំ ២០២៤ មកម្ល៉េះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម