Connect with us

ព័ត៌មានជាតិ

ម៉ាស៊ីនបូមទឹកកងអង្គរក្ស សម្តេចតេជោ ជួយបូមរហូតបានរីងស្ងួត នៅផ្សារបឹងព្រលិត

បានផុស

នៅ

បើ​សិន​ជា​ពុំ​មាន​ម៉ាស៊ីន​បូម​ទឹក​របស់​កង​អង្គរក្ស សម្តេច​តេ​ជោ ជួយ​បូម​នោះ​ទេ តំបន់​ផ្សារ​បឹង​ព្រលឹត​ដែល​រង​ការ​លិចលង់​រយៈពេល ៣ ថ្ងៃ មក​នោះ អាច​ប្រឈម​នឹង​ការ​លិចលង់​ជាច្រើន​ថ្ងៃ ដូច​អំឡុង​ខែ​វស្សា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៨ ខែ​តុលា នេះ​ថា គិត​មក​ដល់​ព្រឹកមិញ​នេះ តំបន់​ជុំវិញ​ផ្សារ​បឹង​ព្រលឹត ស្ថិត​ក្នុង​ភូមិ​អូរអណ្តូង ១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​រីង​ស្ងួត​ដូចដើម​វិញ​ហើយ។ ពិសេស​ជាង​នេះ កុំ​តែ​បាន​ម៉ាស៊ីន​បូម​ទឹក​របស់​កង​អង្គរក្ស សម្តេច​តេ​ជោ ចំនួន ៤ គ្រឿង បាន​ដាក់​បូម​តាម​ប្រព័ន្ធ​លូ​តូច​រុញ​កម្លាំង​ទឹក​ចូល​ទៅ​លូ​ធំ បង្ហួស​ទៅ​ស្ថានីយ​បូម​ទឹក​ព្រែក​បារាំង​ទេ​នោះ ច្បាស់​ជា​នៅ​បន្ត​លិចលង់ ខណៈ​ភ្លៀង​មួយ​មេ​ធំ​បន្ថែម​ទៀត នា​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី ៨ តុលា នេះ។

លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ទឹក​លិច បាន​សម្ដែង​ការ​ដឹង​គុណ​ដល់ សម្តេច​តេ​ជោ ដែល សម្តេច បាន​បញ្ជា​ឲ្យ​ក្រុម​បច្ចេកទេស​កង​អន្តរាគមន៍ នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​របស់ សម្តេច ដឹក​យក​ម៉ាស៊ីន​បូម​ទឹក​ចល័ត​ចំនួន ៤ គ្រឿង មក​ដាក់​បូម​បាន​ទាន់​ពេល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ព្រោះតែ​ទឹក​បាន​រីង​ស្ងួត​ដូចដើម​វិញ​ហើយ។

គួរ​រំលឹក​ថា ក្នុង​អំឡុង​យប់​ថ្ងៃ​ទី ៥-៦ ខែ​តុលា នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​តំបន់​ផ្សារ​បឹង​ព្រលឹត និង​ទីតាំង​មួយ​ចំនួន បាន​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​ជិត ១ ម៉ែត្រ បង្ក​ឲ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​តែមួយ​ប៉ប្រិច​ភ្នែក៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ វិនាទី មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២០ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម