ព័ត៌មានជាតិ
អភិបាលស្រុកល្វាឯម ដែលសូកលុយ លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ ត្រូវបញ្ចប់តំណែង
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលស្រុកល្វាឯម លោក កន សុខកាយ ចេញពីមុខតំណែង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ការបញ្ចប់តំណែងនេះធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ទម្លាយថាបុគ្គល លី សាម៉េត បានយកឈ្មោះរបស់សម្ដេចទៅបោកប្រាស់ថវិកាអ្នកដទៃ ទាំងសម្ដេចមិនដឹងអ្វីទាល់តែសោះ។ ក្នុងនោះសម្ដេចតេជោ ក៏បានឱ្យដឹងថាលោក កន សុខកាយ អភិបាលស្រុកល្វាឯម បានយកទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ទៅសូកនឹងបុគ្គល លី សាម៉េត ដើម្បីប្ដូរតំណែងពីអភិបាលស្រុកល្វាឯមទៅជាអភិបាលក្រុងអរិយក្សត្រ។
ប៉ុន្តែនៅក្នុងអនុក្រឹត្យ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យបញ្ចប់តំណែងលោក កន សុខកាយ អភិបាលស្រុកល្វាឯម គីព្រោះតែបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងថា លោក កន សុខកាយ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលស្រុកល្វាឯម កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម៕
ដោយ៖ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?