Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បេក្ខជនពិការភ្នែក និងគថ្លង់ ត្រូវមានពិន្ទុដូចបេក្ខជនទូទៅ គឺ២៣៧ពិន្ទុប្រឡងជាប់

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៨តុលានេះថាក្រសួងមិនមានការបន្ថយពិន្ទុ ឬអនុគ្រោះដល់បេក្ខជនពិការភ្នែក និងគថ្លង់នោះទេ ពោលគឺពួកគេត្រូវមានពិន្ទុដូចបេក្ខជនទូទៅដែរ គឺ២៣៧ ពិន្ទុប្រឡងជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយចូលរួមកាត់ប្រធានវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីសុវត្តិនៅព្រឹកថ្ងៃទី០៨តុលា លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានពន្យល់បន្ថែមថា ក្នុងការប្រ
ឡងយើងបានរៀបចំបន្ទប់សម្រាប់ដាក់បេក្ខជនពិការភាពឱ្យនៅដាច់ដោយឡែក ហើយប្រធានវិញ្ញាដូចគ្នាទៅនឹងបេក្ខជនទូទៅដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះបេក្ខជនពិការភ្នែក ប្រធានវិញ្ញាសាប្រឡងតម្រូវឱ្យបកទៅជាអក្សរស្ទាបហើយសន្លឹកកិច្ចការរបស់ពួកគាត់ត្រូវបានកែដោយគ្រូមកពីវិទ្យាស្ថានពិសេសដែលមានឯកទេសខាងភាសាអក្សរស្ទាបនេះ។ រីឯបេក្ខជនពិការគថ្លង់ ទោះបីជាគាត់ស្តាប់មិនឮ តែអាចមើលប្រធានវិញ្ញាសាតែសរសេរបានជាធម្មតា។

បើតាមក្រសួងអប់រំយុវជននិងកីឡា បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​ត្រូវ​មាន​ពិន្ទុ​ចាប់ពី ២៣៧ ឡើង​ទៅ ហើយ​បេក្ខជន​ជាប់​និទ្ទេស A ត្រូវ​មាន​ពិន្ទុ​ចន្លោះ​ពី ៤២៧ ដល់ ៥០០ នៃ​ពិន្ទុសរុប។ មានន័យថា របបពិន្ទុ​ប្រឡង​អតិបរមា​មាន ៥០០
ពិន្ទុ ប៉ុន្តែ​ដោយ​សារមុខវិជ្ជា​ភាសា​បរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើ​នឹង ២៣៧,៥ ពិន្ទុ យក​ត្រឹម ២៣៧ ពិន្ទុ ជាប់។

ចំពោះ​ការ​បែងចែក​និទ្ទេស​វិញបេក្ខជន​ដែល​ទទួល​បាន​ពិន្ទុ​ចាប់ពី ២៣៧ ដល់ ២៨៥ ពិន្ទុ ទទួល​បាន​និទ្ទេស E ពិន្ទុ​ចន្លោះ​ពី ២៨៥ ដល់ ៣៣៣ ទទួល​បាន D ពិន្ទុ​ចន្លោះ​ពី ៣៣៣ ដល់ ៣៨០ ទទួល​បាន C ពិន្ទុ​ចន្លោះ​ពី ៣៨០ ដល់ ៤២៧ ទទួល​បាន B និង​ពិន្ទុ​ចន្លោះ​ពី ៤២៧ ដល់ ៥០០ ទទួល​បាន​និទ្ទេស A។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះក្រសួងអប់រំរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ ថ្ងៃគឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលាដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ក្នុងនោះមានបេក្ខជនមានពិលារភាពចំនួន៣៩នាក់ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់
ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌលត្រូវជា៣៩៣១បន្ទប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៥ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម