Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់លោករដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។

លោករដ្ឋលេខាធិការស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសនៅតាមបណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។

លោក កត្តា អ៊ន បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះពុំទាន់មានពលករខ្មែរណាម្នាក់ត្រូវបានរកឃើញទទួល​រងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅប្រទេសថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។

ក្នុងករណីមានការជម្លៀស ឬប្រសិនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok) ឬ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរសព្ទ +66 (0) 94 092 5905 , +66 (0) 94 416 5518៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម