Connect with us

ព័ត៌មានជាតិ

គ្មានពេល ពិបាកបែងចែកsmart watch ឬនាឡិកាដៃ ទើប ACUដកក្រដាសជូតមាត់ និងនាឡិកាដៃទូទៅទុកបណ្ដោះអាសន្ន

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានចេញមកបញ្ជាក់ថា  ការដកហូតរក្សាទុកបណ្តោះអាសន្ននូវប្រអប់ក្រដាសជូតមាត់ និងនាឡិកាដៃ នៅមណ្ឌលប្រឡងមួយក្នុងខេត្តពោធិ៍សាត់ គឺព្រោះតែក្រុមការងារសង្កេតការណ៍គ្មានពេលវេលាគ្រប់គ្រាន់ និងពិបាកបែងចែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ.ប.ព. ចេញមកបញ្ជាក់បែប​នេះ បន្ទាប់ពីផ្ទុះការវែកញែកនៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់ខ្លួន ក្រោយក្រុមការងារសង្កេតការណ៍ អ.ប.ព ដកហូតក្រដាសជូតមាត់ និងនាឡិកាដៃ ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីបំភ្លឺ  អ.ប.ព. បានឱ្យដឹងថា នៅក្នុងអំឡុងពេលឆែកឆេរបេក្ខជនចូលក្នុងមណ្ឌលប្រឡងខេត្តពោធិ៍សាត់  មានបេក្ខជនមកដល់ក្នុងពេលដំណាលគ្នាច្រើននាក់  ដែលជាហេតុធ្វើឱ្យអនុរក្សមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហែកផ្ទៀងផ្ទាត់ត្រួតពិនិត្យមើលប្រអប់ក្រដាសជូតមាត់នោះឡើយ ហេតុនេះទើប សម្រេចដកហូតក្រដាសជូតមាត់នោះទុកជាបណ្ដោះអាសន្នសិន ប៉ុន្តែដែលបេក្ខជន ត្រូវចូលបន្ទប់ទឹក ឬត្រូវការក្រដាសប្រើប្រាស់ បេក្ខជនអាចមកយកប្រអប់ក្រដាសទាំងនោះទៅប្រើប្រាស់បានជាធម្មតា។

ចំពោះមូលហេតុដែលហូតនាឡិការដៃរបស់បេក្ខជន អ.ប.ព បានឱ្យដឹងថា គឺដោយសារតែអនុរក្សពិបាកក្នុងការបែងចែកថាជាប្រភេទ smart watch ឬជាប្រភេទនាឡិកាដែលអាចភ្ជាប់ឧបករណ៍គិតលេខ ហើយអនុរក្សមិនមានពេលវេលាគ្រប់គ្រាន់ឡើងក្នុងការផ្ទៀងផ្ទាត់ ទើបអនុរក្សសម្រេចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននូវនាឡិកាដៃទាំងនោះ។

តាមអង្គភាពប្រឆាំងអំពើពុករលួយ បេក្ខជនអាចមកទទួលយកនាឡិកាដៃទាំងនោះត្រឡប់ទៅវិញនៅក្រោយពេលចប់ម៉ោងប្រឡង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម