ព័ត៌មានជាតិ
មណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយ ឆ្នាំ២០២៤ ខេត្តក្រចេះ ដំណើរការទៅដោយរលូន
ក្រចេះ ៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ជុំវិញដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃ ពោល គឺនៅថ្ងៃទី៨ ខែតុលានេះ ដំណើរការទៅដោយរលូន និងគ្មានបាតុភាពអ្វីមួយកើតឡើងគួរឲ្យតក់សម្គាល់ឡើយ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី ៨-៩ តុលា ។ មានបេក្ខជនប្រឡង សរុបចំនួន ២,៤០៥នាក់ ស្រី ១,៣៤៣នាក់ ក្នុងនោះ បេក្ខជនស្វ័យរិន ៣៥៨នាក់ ស្រី ១៦៨នាក់។

ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជន សរុបចំនួន ៨៨៩នាក់ ស្រី ៥៥២នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន សរុបចំនួន ១,៥១៦នាក់ ស្រី ៧៩១នាក់ ។ រីឯគណៈមេប្រយោគ សរុបមានចំនួន ៣២៤នាក់ ស្រី ១២៥នាក់ និងការចូលរួមសង្កេតការពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។

មណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រ មាន ២មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ៣ ស្មើនឹង ៩៧បន្ទប់។

លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់នៅរសៀលថ្ងៃដដែលនេះថា សម្រាប់ការប្រឡងនៅថ្ងៃទី១ នេះដែរ បេក្ខជនប្រឡង អវត្តមាន មានចំនួន ៣៥នាក់ ស្រី ១៧នាក់ ក្នុងនោះ បេក្ខជនស្វ័យរិន អវត្តមាន មានចំនួន ៣២នាក់ ស្រី ១៧នាក់។
លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ដែរថា ចំពោះការផ្ញើរមធ្យោបាយ យាន្តជំនិះគ្រប់ប្រភេទ របស់បេក្ខជនមកប្រឡង គឺលោក វ៉ា ថន អភិបាលខេត្តក្រចេះ ជាអ្នកចំណាយ ។
ជាងនេះទៅទៀត ពាក់ព័ន្ធជុំវិញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងកិច្ចការការពារដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះឲ្យប្រព្រឹត្តទៅដោយរលូន និងមានសភាពស្ងប់ស្ងាត់ ក៏មានការចូលរួមពីកម្លាំងសមត្ដកិច្ច រួមមាន កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ ផងដែរ ៕
ដោយ ៖ ប្រុញ វិធិន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ