ព័ត៌មានជាតិ
លោក វង្សី វិស្សុត ជំរុញលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តបំពេញការងារកាន់តែសកម្ម
ក្នុងឱកាសដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញឱ្យលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តបំពេញការងារប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់សមត្ថភាពមន្ត្រីឱ្យកាន់សកម្មភាពថែមទៀត។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកកិច្ចការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាកិច្ចការមួយដែលមានចរិតយុទ្ធសាស្ត្រ ដោយម្ខាងជួយតាមដាន គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យទៅដល់មូលដ្ឋាន និងម្ខាងទៀតជាយន្តការទទួលព័ត៌មានត្រលប់ ដែលទទួលបានពីប្រជាពលរដ្ឋ អំពីវិធានការ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាកង្វល់ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់ការណែនាំលើការងារមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃលេខាធិការ ដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាអាទិ៍ ការត្រៀមរបាយការណ៍ត្រីមាសទី៣ ក៏ដូចជាការត្រៀមរៀបចំក្របខ័ណ្ឌទស្សនាទានសម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ ការពង្រឹងការបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយត្រូវធ្វើការវិភាគទិន្នន័យ ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមនានា និងការរៀបចំប្រព័ន្ធទិន្នន័យ។
បន្ថែមពីនេះ បន្តរៀបចំគោលការណ៍ណែនាំផ្សេងៗពាក់ព័ន្ធនឹងសេចក្តីចាំបាច់ ដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពប្រទាក់ក្រឡា និងជាប្រព័ន្ធតែមួយដែលមានលក្ខណៈសហថាមពលសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងត្រូវយកចិត្តទុកដាក់ចុះបណ្តុះបណ្តាលមន្រ្តីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំលេខាធិការដ្ឋានធ្វើកិច្ចការដោយយកចិត្តទុកដាក់អនុវត្តការងារមួយចំនួនផងដែរ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ និងរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២៥ ដោយផ្សារភ្ជាប់ទៅនឹងថវិកា។
តាមរបាយការណ៍របស់លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងរយៈពេលជាង១ឆ្នាំ លទ្ធផលការងារជាច្រើនដែលសម្រេចបានដើម្បីសម្របសម្រួលសកម្មភាពនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សំដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ គោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ