ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីពី ៣០០ តោន ទៅ ១ ៥០០ តោន ក្នុងមួយឆ្នាំ
នៅក្នុងជំនួបជាមួយមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុនជប៉ុន MIRARTH បានពិភាក្សាអំពីការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននៅកម្ពុជា។

នៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុនជប៉ុន MIRARTH បានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយក្រុមហ៊ុនប្រកាសបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបានដល់ ១ ៥០០ តោន ក្នុងមួយឆ្នាំ ពីប្រតិបត្តិការដំបូងកែច្នៃបានត្រឹម ៣០០ តោន ក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន MIRARTH ក៏បានលើកឡើងអំពីលទ្ធភាពសិក្សាចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានឹងប្រើប្រាស់រយ:ពេល ២ ឆ្នាំ។ ក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។
កម្ពុជាជាប្រទេសនាំចេញស្វាយចន្ទីដ៏ធំមួយរបស់ពិភពលោក ប៉ុន្តែមួយផ្នែកធំមិនបានធ្វើការកែច្នៃ ដោយសារតែកម្ពុជានៅខ្វះកន្លែងសមស្របដើម្បីធ្វើការសម្ងួត រក្សាទុក និងកែច្នៃ ធ្វើឱ្យគ្រាប់ស្វាយចន្ទីដែលប្រមូលបានភាគច្រើនត្រូវនាំចេញទាំងឆៅនិងក្នុងតម្លៃទាប។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH នៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech លោក Kentaro Taniguchi បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក ប៉ុន្តែស្វាយចន្ទីមួយផ្នែកធំដែលកម្ពុជានាំចេញមិនបានធ្វើការកែច្នៃ។
តាមរយៈការបើកដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានអះអាងថា នឹងអាចបង្កើនតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី និងអាចលើកស្ទួយប្រាក់ចំណូលរបស់ពលរដ្ឋដែលជាលទ្ធផលអាចចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។


គិតត្រឹមឆ្នំា២០២៣ កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជិត ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ម៉ឺនតោន។ ចំណែក ឯការនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦២ម៉ឺនតោន ទៅកាន់ប្រទេស វៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាណពី ១ ០០០ ទៅ ១ ៣០០ ដុល្លារ ក្នុងមួយតោន។
បើតាមមន្រ្តីក្រសួងកសិកម្ម កម្ពុជាកំពុងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារជប៉ុនឱ្យបានជាង ១០០ តោន ក្នុងឆ្នាំ ២០២៤ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាដែលនាំទៅជប៉ុនទទួលបានការគាំទ្រច្រើន ដោយសារមានគុណភាពខ្ពស់ និងមានជម្រើសច្រើនសម្រាប់អ្នកបរិភោគ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី