ព័ត៌មានជាតិ
ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំទី១ នៅកម្ពុជា សម្រេចការសាងសង់បាន ២០%
គិតមកទល់ពេលនេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលស្ថិតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្រេចសាងសង់បាន២០%។
ក្នុងអំឡុងពេលចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ចាក់ថា «ការសាសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១ លានដើម ឆ្ពោះទៅសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
ក្នុងពេលចុះណែនាំឱ្យក្រុមការងារសាសង់ យកចិត្តទុកដាក់លើគុណភាពនៃសំណង់ បង្កើតហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនឹងភាពបៃតង ដូចជាគម្រោងតំបន់រុក្ខជាតិ ស្រះទឹក សាលសហសិក្សា សម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ លោក រដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋទាំងអស់ រួមគ្នាដាំដើមឈើដាំឱ្យបានច្រើន ក៏ដូចជាជួយថែរក្សាការពារសម្បត្តិធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងទទួលបានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការដាំដើមឈើ ក៏ជាការដាក់ទុនមួយនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន។
សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំសាងសង់នៅលើផ្ទៃដីទំហំជាង ៣ហិកតា។ បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១ នេះ ក្រសួងបរិស្ថាន ក៏និងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តចំនួន ៤ ទៀត គឺនៅខេត្តមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង៕
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច