ព័ត៌មានជាតិ
៣ថ្ងៃ ដែលសម្ដេចធិបតីទៅឡាវ លោក នេត សាវឿន ទទួលជានាយករដ្ឋមន្ត្រីស្ដីទី
រយៈពេល៣ថ្ងៃ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញបេសកកម្មការងារនៅប្រទេសឡាវ ឥស្សរជនទី២ បន្ទាប់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី។
កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

បើយោងតាមមាត្រា១២៥ .- ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងករណីដែលនាយករដ្ឋមន្ត្រីអវត្តមាននៅក្នុងប្រទេសបែបនេះ នាយករដ្ឋមន្ត្រី ត្រូវចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្ត្រី ជំនួសជាបណ្តោះអាសន្ន។ ភ្ជាប់ជាមួយគ្នានេះ តាមសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចជូនបណ្ដាឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី បានសម្រេចបែងចែកមុខងារដល់បណ្ដាឧបនាយករដ្ឋមន្ត្រីទាំងអស់ ដែលក្នុងនោះ ឧបនាយករដ្ឋមន្ត្រីចំនួន២រូប គឺលោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលនាយករដ្ឋមន្ត្រីអវត្តមាន។

ដូច្នេះ លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីទី១ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីចំនួន១១រូបនៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នៅពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត អវត្តមាន។ ប៉ុន្តែ បើករណីលោក នេត សាវឿន អវត្តមានដែរនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីជំនួស។
ជាការកត់សម្គាល់ លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រីដែលត្រូវជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌអន្តរក្រសួង តាមរយៈការសម្របសម្រួលដឹកនាំកងកម្លាំងគ្រប់ប្រភេទលើការងារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ និងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន។ ទន្ទឹមនេះ លោក នេត សាវឿន ក៏មានភារកិច្ចជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សា ដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីថែមទៀតផង៕ អត្ថបទ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?