Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីធានាសន្តិសុខនៅតាមព្រំដែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យបន្តកិច្ចសហប្រតិបត្តិការ និងចាត់វិធានការឱ្យបានទាន់ពេលក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ បានបង្ហាញជំហរបែបនេះ នៅក្នុងជំនួបទ្វេភាគី នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៅឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីបំណងរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ជាពិសេស តាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែលមានសក្ដានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្ដិសុខ ថាមពល និងហេដ្ឋា​រចនា​សម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីកការផ្គត់ផ្គង់ថាមពលបៃតង រវាងប្រទេសទាំងពីរ និងតំបន់ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។

ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ដើម្បីអាចឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗ តាមពេលវេលាសមស្រប។

លោក សនសៃ ស៊ីផាន់ដន បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងសាជាថ្មីម្ដងទៀតពីការគាំទ្ររបស់កម្ពុជាចំពោះភាពជាប្រធានអាស៊ានរបស់ឡាវ និងទន្ទឹងរង់ចាំទទួលទស្សនកិច្ចផ្លូវការរបស់ លោក សនសៃ ស៊ីផាន់ដន នៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម