Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ  អរគុណគ្រប់ភាគីពាក់ព័ន្ធដែលញ៉ាំងឱ្យការប្រឡងបាក់ឌុប២០២៤ បញ្ចប់ដោយជោគជ័យ

បានផុស

នៅ

តាមរយៈវីដេអូ ផ្សាយលើបណ្ដាញសង្គម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណជូនដល់ជូនគណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ដែលបានញ៉ាំងឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៨ តុលា​ ឆ្នាំ២០២៤ បញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង់ ជួន ណារ៉ុន ថ្លែងអរគុណដូច្នេះ៖«តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា​ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវកត្តញុតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ តំណាងអាជ្ញាធរដែនដី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តក្រុង ក្រសួងសុខាភិបាល កងរាជអាវុធហត្ថជាតិ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានជ្រោមជ្រែង ចូលរួមនៅក្នុងការរៀបចំ ដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។ »។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរលោក លោកស្រី មានសុខភាពល្អ​ នឹងសមប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

គួរឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ ក្នុងនោះស្រី ៧៤ ៨៨២ នាក់។ចំពោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។

អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់អ្នកសង្កេតចំនួន៣៣១៨ នាក់ ដើម្បីអង្កេតមើលដំណើរការប្រឡង។ សហភាពសព័ន្ធយុវជនកម្ពុជា សមត្ថកិច្ច កងរាជអាវុធហត្ថ ក៏បានចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការប្រឡងនេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម