ព័ត៌មានជាតិ
ដំណើរការប្រឡងបាក់ឌុបក្នុងខេត្តក្រចេះរយៈពេល២ថ្ងៃបានបញ្ចប់ដោយរលូន
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តក្រចេះ រយៈពេល២ថ្ងៃ គឺថ្ងែទី៨និងទី៩ ខែតុលា ឆ្នាំ ២០២៤ បានបញ្ចប់ដោយរលូន ទាំងការប្រឡង និងសន្តិសុខស្ដាប់ធ្នាប់។

ក្រោយពីការប្រឡងត្រូវបានបញ្ចប់ បេក្ខនារីម្នាក់មានក្ដីសង្ឃឹម និងគិតថា ខ្លួនធ្វើបានល្អ និងបានលើកឡើងថា ក្នុងការប្រឡងគឺល្អ មិនមានអ្វីខុសប្រក្រតីនោះទេ។ បេក្ខនារីក៏បានអរគុណដល់អាណាព្យាបាលដែលបានផ្គត់ផ្គង់ដល់រូបខ្លួនតាំងពីដើមរហូតមកដល់ពេលប្រឡងបាក់ឌុប។
អាណាព្យាបាល មកចាំផ្ដល់កម្លាំងចិត្តដល់កូនដែលកំពុងប្រឡងក៏បានលើកឡើងថា ទោះបីជាការប្រឡងរបស់កូនជាប់ ឬធ្លាក់ ក៏ពួកគាត់មិនស្ដីបន្ទោសឲ្យកូននោះទេ ខណៈពួកគាត់គិតថាកូនរបស់ពួកគាត់បានប្រឹងប្រែង និងធ្វើបានល្អហើយ។

នៅរសៀលថ្ងៃទី៩ ខែតុលា លោក ហន ប៉ូច អ្នកនាំពាក្យស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នៃការប្រឡងបាក់ឌុបនៅឆ្នាំនេះ គឺដំណើរការល្អប្រសើរដូចទៅឆ្នាំមុនៗដែរ ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត ក៏បានបញ្ជាក់ពីការប្រើប្រាស់កម្លាំងការពារសន្តិសុខរយៈពេល២ថ្ងៃ នៃការប្រឡងបាក់ឌុប ក្នុងខេត្តក្រចេះនេះ គឺមានកម្លាំងនគរបាលចំនួន ១៣០នាក់ ក្នុងមានស្រី ១២នាក់ និងអាវុធហត្ថចំនួន៥០នាក់ ស្រី ០៣នាក់ រួមទាំងក្រុមគ្រូពេទ្យប្រចាំការមានចំនួន១៩នាក់ និងរថយន្ត០២គ្រឿង និងមានបញ្ហាសុខភាពដួលសន្លប់ ចំនួន ០៣នាក់ (ស្រី) តែពុំមានអ្វីគួរកត់សំគាល់ទេ។

សូមបញ្ជាក់ថា ខេត្តក្រចេះឆ្នាំនេះ មានបេក្ខជនសរុប ២,៤០៥នាក់ ក្នុងស្រី ១,៣៤៣នាក់ និងបេក្ខជនស្វៃរិន ៣៥៨នាក់ ស្រី ១៦៨នាក់ និងមានមណ្ឌលប្រលង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមាន ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន ៣ ស្មើនឹង ៩៧បន្ទប់ រីឯគណៈមេប្រយោគ សរុបមានចំនួន ៣២៤នាក់ ស្រី ១២៥នាក់ និងមានចូលរួមសង្កេតការណ៍ពី មន្ត្រីប្រឆាំងអំពើពុករលួយផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ