ព័ត៌មានជាតិ
ខេត្តតាកែវមានបេក្ខជនជាង១០០នាក់អវត្តមានក្នុងថ្ងៃប្រឡងបាក់ឌុបឆ្នាំ២០២៤
ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ សម័យប្រឡងថ្ងៃទី០៨ ទី៩ ខែតុលា ឆ្នាំ២០២៤ ចំនួន៩៣៤២នាក់ មានបេក្ខជនអវត្តមានក្នុងការប្រឡងចំនួន១៤១នាក់។ នេះបើតាមការឲ្យដឹងពីលោក ឡោ វិរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

លោក ឡោ វិរិទ្ធិ បានបញ្ជាក់ទៀតថា បេក្ខជនដែលអវត្តមានក្នុងការប្រឡងទាំង១៤១នាក់ គឺមានស្រី៥៥នាក់ ហើយបេក្ខជនទាំងអស់សុទ្ធតែដាក់ពាក្យប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមទាំង១៤១នាក់ទៀតផង។
សូមបញ្ជាក់ផងដែរថា ខេត្តតាកែវឆ្នាំ២០២៤នេះ មានមណ្ឌលប្រឡងសរុបមាន១៧មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន០៥មណ្ឌល ស្មើនិង១០០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២មណ្ឌល ស្មើ២៨៥បន្ទប់។ បេក្ខជនដាក់ពាក្យប្រឡងមាន៩៣៤២នាក់ (ស្រី៤៩៥៦នាក់) ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន២៤៣៩នាក់ ស្រី១៤៨៣នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជន៦៩០៣នាក់ ស្រី៣៤៨២នាក់៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង