Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងផលប៉ះពាល់​ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ចំនួន ០៣

បានផុស

នៅ

អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​សង្កាត់​ចំនួន ០៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២៤ នេះ ក្នុង​ភូមិសាស្ត្រ នៃ​ខណ្ឌ​ឫស្សីកែវ មួយ​ចំនួន ក៏​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ​មាន​ភូមិ​ឃ្លាំង​សាំង ភូមិ​បឹង​សាឡាង ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ និង​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ០១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក។

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មើល​ឃើញ​ពី​ស្ថានភាព​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​គ្របដណ្ដប់​លើ​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ​ទាំងមូល លោក​បាន​បន្ត​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​បូម​រំដោះ​ទឹក​ដែល​បាន​និង​កំពុង​ជន់​លិច និង​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ជាពិសេស​អ្នក​ប្រកប​អាជីវកម្ម និង​អ្នក​រស់នៅ​ក្នុង​តំបន់។

លោក​អភិបាល​ខណ្ឌ បន្ត​ទៀត​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​នេះ មួយ​ផ្នែក​គឺ​មកពី​បរិមាណ​ទឹក នៅ​ព្រែក​បាក់​ទូក និង​ព្រែក​អូរ​វែង ពេញព្រៀប ដែល​ប្រព័ន្ធ​ព្រែក​ទាំងពីរ​នេះ មិន​ត្រឹម​ទទួល​តែ​បរិមាណ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​តែប៉ុណ្ណោះ​ទេ ថែមទាំង​ទទួល​ទឹក​ទម្លាក់​យ៉ាង​គំហុក​មកពី​ខណ្ឌ​ចំនួន ០៥ ផ្សេង​ទៀត តាមរយៈ​ស្ថានីយ​បូម​ទឹក​ទំនប់​ទួលគោក ទើប​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ឫស្សីកែវ។

ជាមួយ​គ្នា​នេះ លោក​អភិបាល​ខណ្ឌ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន សូម​មេត្តា​ជួយ​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ផល​ប៉ះពាល់​ទាំងអស់​នេះ ព្រោះ​អាជ្ញាធរ​កំពុង​ពន្លឿន​លើ​ការ​បូម​រំដោះ​ទឹក​កុំ​ឲ្យ​រង​ការ​ជន់​លិច​នេះ​ហើយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម